អត្ថបទពាណិជ្ជកម្ម
ពិធី​បញ្ចុះបឋមសិលា​ខុ​ដូ​D’Seaview​ដ៏​ប្រណីត​ត្រូវបាន​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ
18, Jan 2016 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ពិធី​បញ្ចុះបឋមសិលា​អគារ​D’Seaview​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦ ខែមករា​ដើម្បី​អបអរសាទ​ការលក់ គម្រោង​ដំណាក់កាល​ទីមួយ​ក្រោម​អធិបតីភាព​ឯកឧត្តម​យន្ត​មីន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នាក់​។
 
D’Seaview​បាន​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ​ដែល​ដាក់បញ្ចូល​គ្នា​ទាំង​លំនៅដ្ឋាន​និង​អគារ ពាណិជ្ជកម្ម​នៅ​តា​បណ្តោយ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ 
 
​ជាមួយនិង​អគារ​ភ្លោះ​ពីរ​ដែលមាន​កំពស់​២៨​ជាន់ D’Seaview​គឺជា​បណ្តុំ​នៃ​ខុន​ដូរ ប្រណីត​អគារ ពាណិជ្ជកម្ម និង​សណ្ឋាគារ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​ក្នុង​ខេត្ត​កំពង់សោម​។ 
 
D’Seaview​មាន​ទីតាំង​នៅតាម​បណ្តោយ​មាត់សមុទ្រ​ជិត​ឆ្នេរ​សុខា​ព្រមទាំង​បរិយាកាស​ដ៏ សែន​មនោ​រម្យ ប៉ុន្តែ​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ប្រមូលផ្តុំ​ដោយ​ភោជនីយដ្ឋាន​ជាតិ​និង​អន្តរជាតិ បារ​ក្លឹប​ផ្សា​រាត្រី​ស្ប៉ា​និង​ផ្សារ​ទំនើប​នានា​។ 
 
​ភ្ញៀវកិត្តិយស​ទាំងអស់​ត្រូវបាន​អញ្ជើញ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​Camhomes​ដើម្បី​ធ្វើជា​សក្ខីភាព​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៨:០០​នាទី​ព្រឹក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម​យន្ត​មីន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​
 
​បន្ទាប់ពី​បញ្ចុះបឋមសិលា​នេះ ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​ភ្ញៀវកិត្តិយស​ទាំងអស់ នឹង​រៀបចំ​នៅក្នុង​សណ្ឋាគា​សុខា នៃ​ខេត្ត​ព្រះសីហនុ​។​Camhomes​ក៏​នឹងមាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​គឺ​«​ការចាប់​រង្វាន់ ទិញ​ភ្លាម​ឈ្នះ​ភ្លាម​»​ដល់​អតិថិជន​ដែល​ទិញ​ខុន​ដូ​D’Seaview​នៅក្នុង​ខែមករា​នេះ​។​
 
​គម្រោង​នេះ​រួមមាន​អគារ​ស្នាក់នៅ​ការិយាល័យ​និង​សណ្ឋាគារ​ដែល​សរុប​មាន​ចំនួន​៧៣៥​បន្ទប់ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​២៨​ខែ​។​
 
D’Seaview​នឹងធ្វើ​អោយ​ការ​ស្នាក់នៅ​របស់លោក​អ្នក​មាន​ផាសុកភាព ជាមួយនឹង​អាគារ​លំនៅដ្ឋាន  និង អាគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​នៅក្នុង​ទីតាំង​តែមួយ​។ 
 
​វា​មិន​ត្រឹមតែ​ជា​កន្លែង​ដ៏​ល្អ​សំរាប់​ការរស់នៅ ការិយាល័យ និង​ការសម្រាកលំហែរ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ការវិនិយោគ​នៅក្នុង​ការអភិវឌ្ឍ​បែប​ចម្រុះ​នេះ​ទាំង​អគារ​ពាណិជ្ជកម្ម​និង​ខុ​ដូ​អាច​ឲ្យ​លោក​អ្នកទទួល បានទទួល​បាន​ចំណេញ​ខ្ពស់​នាពេល​អនាគត​។ 
 
​គម្រោង​សណ្ឋាគារ​បស់ D’Seaview​ក៏​បើក​អោយ​វិនិយោគ​គិ​ន​ដេញថ្លៃ ជាពិសេស​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់​បង្កើត​មុខ​ជំនួញ​ក៏ដូចជា​រស់នៅ​ផងដែរ​ជាមួយនឹង​ហាង​ទំនិញ (shop house) ។​
 
​បែបបទ​នៃ​ការរស់នៅ​ឆ្លុះបញ្ចាំង​ពី​គុណភាព​នៃ​គំនិត​ក្នុងការ​រចនា​របស់​D’Seaview ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​មោទនភាព​ដោយមាន​ស្នាក់នៅ​មុនគេ​។ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការលក់ និង​កក់​គឺមាន​ចំនួន​ជាង​៨០​ភាគរយ​នៃ​អគារ​ចំនួន​៣០០​បន្ទប់​ត្រូវបាន​ចាប់អារម្មណ៍​ដោយ​អតិថិជន​ជាតិ​និង​អន្តរជាតិ​នៅក្នុង​តម្លៃ​ចាប់ពី​៦៧៥​ដុល្លា​អា​មេ​រិច​ដល់​១៩៤៣​ដុល្លា​អា​មេ​រិច​ក្នុង​មួយ​ម៉ែត​ការេ​។​
 
​វា​មិនមែនជា​រឿង​ដែល​គួរអោយភ្ញាក់ផ្អើល​ទេ​ដែល​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើនឡើង​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​អចលន​ទ្រ​ព្រ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។​ខេត្ត​ព្រះសីហនុ ដែលជា​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ទីមួយ​របស់​ជាតិ ដែលមាន​ឆ្នេ​រ៏​ស្រស់ត្រកាល និង​កោះ​ដ៏​សែន​មនោ​រម្យ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជាទី​ក្រុង​សេដ្ឋកិច្ច​ដែល​លូតលាស់​ជាងគេ​មួយ បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​។​
 
​ក្រុងព្រះសីហនុ​គឺជា​តំបន់​សេដ្ឋកិច្ច​មាត់សមុទ្រ​មួយ​នៃ​ប្រទេស​កម្ពុជា​ហើយ​កំពុងតែ​រីកចំរើន​យ៉ាង​ឆាប់រហ័ស​មិន​ធ្លាប់មាន​ពីមុនមក​។​វា​គឺជា​កំពង់ផែ​ទឹក​ជ្រៅ​របស់​ជាតិ​តែមួយគត់​និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ធំជាងគេ​បំផុត​នៅ​កម្ពុជា​ហើយ​ព្រម​ទាំ​មាន​ឧស្សាហកម្ម​ប្រេង​និង​ហ្គាស​ដ៏​ធំ​មួយ​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​ព្រោះតែ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង ហេតុនេះហើយ​ការតភ្ជាប់​ជើងហោះហើរ ក៏ដូចជា​រថយន្តក្រុង​កាន់តែ​ច្រើនឡើង​កំពុងតែ​បង្កើតឡើង​ដើម្បី​ត​ភ្ជាប់​ទៅនឹង​បណ្តាល ខេត្ត​ផ្សេងៗ និង​តំបន់​ដ៏ទៃទៀត ។​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​កំពុង​ដំណើរ​ហោះហើរ​ទៅ កូរ៉េ​ខាង​ត្បួ​ង​សិង្ហ​បុរី​និង​ចិន​ក៏ដូចជា​ហោះហើរ​ទៅ​មកពី​សៀមរាប​។​
 
​ជ្រើសរើស​លំនៅស្ថាន​និង​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ឥលូវ​នេះ​និង​សូម​អញ្ជើញ ទស្សនា​សាល​តាំង​បង្ហាញ​របស់​Camhomes’ D’Seaview​នៅ​វិមាន​កាណាឌីយ៉ា​និង ជាមួយ​ការផ្តល់​ប្រឹក្សា​ពី​អ្នកជំនាញ​អចលនទ្រព្យ​ឬ​អ្នក​អាច​ចូល​ឆែក​ពត៌មាន​លំអិត​តាមរយៈ​គេហទំព័រ​realestate.com.kh​។​
 
​លោកអ្នក​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ទូរស័ព្ទ​855 23 985 828
 
 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com