ជាតិ
លោក កែ គឹមយ៉ាន​៖ ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​
01, Feb 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពី​សន្និបាត​បូកសរុបលទ្ធផល​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ ២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ថា សមត្ថកិច្ច​ពិបាក​បង្ក្រាប​មេខ្លោងជួញ​ដួ​រ​គ្រឿងញៀន​ ជាង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទៀត ព្រោះថាគ្រឿងញៀន ត្រួវបាន​គេ​ដាក់​កញ្ចប់​តូចៗ ដែល​អាច​លាក់បាំង​ភ្នែក​សមត្ថកិច្ច​បាន​គ្រប់​ទីកន្លែង​។ ហើយ​ថាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ អាចមាន​កូនចៅ​រាប់រយ រាប់ពាន់នាក់​ឯណោះ​។ លោក​ប្រៀបធៀប​បែបនេះ ស្របពេល​មតិសាធារណ​ជន​មួយចំនួន រិះគន់​សមត្ថកិច្ច​មិនអាចបង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​បានតែ​អ្នក​ចែកចាយ​តូចតាច​។​



​សូម​ស្តាប់​សំឡេង​លោក កែ គឹមយ៉ាន​៖



 បើតាម​របាយការណ៍​បូកសរុប​ការងារ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៥សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន ប៉ូលីស កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ជាតិ​គ្រឿងញៀន បាន​ឃាត់ខ្លួន​អ្នក​ជួញ​គ្រឿងញៀន​ជាង៧​ពាន់​នាក់​។ ដោយឡែក អ្នកប្រើប្រាស់ គ្រឿងញៀន​បាន​កើន​ពី​ជាង ១​ម៉ឺន​១​ពាន់​នាក់ ក្នុង​ឆ្នាំ​២០១៤ ដល់​ជាង ១​ម៉ឺន​៦​ពាន់​នាក់ ក្នុង​ឆ្នាំ ២០១៥​​៕











Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com