អត្ថបទពាណិជ្ជកម្ម
ផ្តល់ជូន​អាំង​ប៉ាវ​សំណាង​នៅ​ប៊ី​ប៊ី​ឃ្យូ
08, Feb 2016 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ក្នុងឱកាស បុណ្យចូលឆ្នាំ​ចិន​ខាង​នេះ ភោជនីយដ្ឋាន​ប៊ី​ប៊ី​ឃ្យូ​មាន​ផ្តល់ជូន​នូវ​អាំង​ប៉ាវ​សំណាង​ចាប់ពី​ថ្ងៃទី ៨ រហូតដល់ ថ្ងៃទី​១០ កុម្ភៈ ឆ្នាំ​២០១៦ សម្រាប់​ការចំណាយ​ចាប់ពី ១៥​ដុល្លា​ឡើងទៅ​។​

​ដើម្បីអោយ​អតិថិជន​បាន​សាក​រសជាតិ​សាច់មាន់​បំពង និង​អាហារ​កូរ៉េ​ពិតៗ ក៏ដូចជា​កំសាន្ត សប្បាយ​នៅក្នុង​ហាង​ជាមួយ ក្រុមគ្រួសារ និង​មិត្ត​ភ័ក្ដ្រ​នៅក្នុង​ហាង ភោជនីយដ្ឋាន​ផ្តល់ជូន​មកវិញ​ជាមួយនឹង អាំង​ប៉ាវ​សំណាង នៅ​គ្រប់​សាខា​ទាំងអស់ របស់​ភោជនីយដ្ឋាន​ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ខេ​ម​បូ​ឌា​។ កម្មវិធី​នេះ​មិនមាន​ផ្តល់ជូន​នៅ​ប៊ី​ប៊ី​ឃ្យូ​សាខា​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​នោះទេ ។​

​បច្ចុប្បន្ន BBQ Chicken មាន​ចំនួន ៥​ហាង​ក្នុង​ទីក្រុង​ភ្នំពេញ​រួមមាន BBQ Chicken  បឹង​កេងកង BBQ Chicken កម្ពុជា​ក្រោម BBQ Chicken សូរិយា BBQ Chicken សៀមរាប និង BBQ Chicken អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​។​

​គួរ​បញ្ជាក់ថា BBQ Chicken ជា​ភោជនីយដ្ឋាន​សាច់មាន់​អាំង និង​បំពង​ដ៏​ល្បីឈ្មោះ នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​នាំចូល និង​ចែកចាយ នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន EFG ជា បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិទ្ធិ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខូ​ស្តា ខូ​ហ្វី ( Costa Coffee)  ដឹ​ភី​ហ្សា ខម​ផេ​នី (The Pizza Company) ហាង​ការ៉េម​ស្វិ​ន​សិន (Swensen’s) និង ការ៉េម​ដេ​រី ឃ្វី​ន (Dairy Queen)​។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ EFG នឹងធ្វើ​ការបើក​ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​ក្រី​ម (Krispy Kreme) ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅ​សហរដ្ឋអាមេរិក​៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com