អន្តរជាតិ
ប្រទេសល្អបំផុតដើម្បីចិញ្ចឹមកូន៖ ស៊ុយអែតនាំមុខដាណឺម៉ាក កាណាដា ហូឡង់ និងអូស្ត្រាលី
× បើតាមការស្ទង់មតិដ៏មួយរបស់ភ្នាក់ងារអាមេរិក U.S News ស៊ុយអែតជាប់ជាប្រទេសដែលល្អប្រសើរបំផុតដើម្បីចិញ្ចឹមកូនចៅ ដោយយោងតាមវិស័យអប់រំ សិទ្ធិស្មើគ្នារវាងបុរស និងនារី រួមទាំងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។
របាយការណ៍ឆ្នាំ២០១៦ របស់ U.S News ស្តីពីប្រទេសល្អបំផុតដើម្បីចិញ្ចឹមកូន (Best Countries for Raising Kid) ផ្អែកលើលទ្ធផលនៃការសាកសួរមនុស្សប្រមាណ១៦០០០នាក់។ ការសាកសួរទាំងនោះផ្តោតលើចំណុចសំខាន់ៗចំនួន៩ រួមមានដូចជា គុណភាពជីវិត វប្បធម៌ សុខាភិបាល ប្រព័ន្ធអប់រំ សហគ្រិនភាព សិទ្ធិអំណាចពលរដ្ឋ និងយេនឌ័រ ជាដើម។
ការដែលស៊ុយអែតទទួលបានចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រទេសដែលមានអំណោយផលខ្ពស់លើការចិញ្ចឹមអប់រំបុត្រធីតានោះ ក៏មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះដែរ ពីព្រោះប្រទេសនេះ និងប្រទេសផ្សេងទៀត នៅតំបន់ស្តង់ឌីណាវដូចគ្នា មានគោលនយោបាយគ្រួសារយ៉ាងល្អឥតខ្ចោះ។
ស៊ុយអែត ទទួលបានពិន្ទុ៨លើ១០ក្នុងនាមជាប្រទេស «Family Friendly» ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ឪពុកម្តាយមានសិទ្ធិឈប់សម្រាកលំហែ មាតា-បិតុភាព រយៈពេល៤៨០ថ្ងៃ ក្នុងនោះ៦០ថ្ងៃសម្រាប់ឪពុក។ បន្ថែមពីលើនេះ គ្រួសារក៏មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរសម្រាប់កូនម្នាក់ៗ ។ ស៊ុយអែត ទទួលបានពិន្ទុ ៩,៥លើ១០ លើគុណភាពជីវិតផងដែរ ខណៈបុរស និងនារី ទទួលបានប្រាក់បៀវត្សដូចគ្នា លើការងារដូចគ្នា។
នេះជាចំណាត់ថ្នាក់នៃប្រទេសចំនួន៦០ដែលជាកន្លែងល្អប្រសើរដើម្បីចិញ្ចឹមបុត្រធីតា៖
១. ស៊ុយអែត
២. ដាណឺម៉ាក
៣. កាណាដា
៤. ហូឡង់
៥. អូស្ត្រាលី
៦. នូវែលសេឡង់
៧. អូទ្រីស
៨. អៀរឡង់
៩. ចក្រភពអង់គ្លេស
១០. លុចសំបួរ
១១. អាល្លឺម៉ង់
១២. បារាំង
១៣. អេស្ប៉ាញ
១៤. អ៊ីតាលី
១៥. សហរដ្ឋអាមេរិក
១៦. ព័រទុយហ្គាល់
១៧. ជប៉ុន
១៨. សិង្ហបុរី
១៩. ឆែក
២០. ក្រិក
២១. ប្រេស៊ីល
២២. ហុងគ្រី
២៣. អាហ្សង់ទីន
២៤. កូស្តារីកា
២៥. ថៃ
២៦. អ៊ីស្រាអែល
២៧. ម៉ិកស៊ិក
២៨. កូរ៉េខាងត្បូង
២៩. សាធារណរដ្ឋដូមីនិក
៣០. អ៊ុយរូហ្គាយ
៣១. ស៊ីលី
៣២. ប៊ុលហ្គារី
៣៣. ហ្វីលីពីន
៣៤. ម៉ាឡេស៊ី
៣៥. ប៉េរូ
៣៦. ប៉ាណាម៉ា
៣៧. តួកគី
៣៨. រុស្ស៊ី
៣៩. កូឡុំប៊ី
៤០. រូម៉ានី
៤១. ចិន
៤២. វៀតណាម
៤៣. អាហ្វ្រិកខាងត្បូង
៤៤. ម៉ារ៉ុក
៤៥. ឥណ្ឌូនេស៊ី
៤៦. ស្រីលង្កា
៤៧. បូលីវី
៤៨. ហ្សកដង់
៤៩. ហ្គាតេម៉ាឡា
៥០. អារ៉ាប៊ី សាអូឌីត
៥១. ឥណ្ឌា
៥២. ទុយនីស៊ី
៥៣. អ៊ុយក្រែន
៥៤. អេហ្ស៊ីប
៥៥. អាស៊ែបៃហ្សង់
៥៦. នីហ្សេរីយ៉ា
៥៧. កាហ្សាក់ស្ថាន
៥៨. ប៉ាគីស្ថាន
៥៩. អ៊ីរ៉ង់
៦០. អាល់ហ្សេរី៕
Tag:
អប់រំ
ដាណឺម៉ាក
Best Countries
US News
© រក្សាសិទ្ធិដោយ thmeythmey.com