ជាតិ
អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា នៅ University of Hertfordshire អង់គ្លេស​
13, Feb 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាកលវិទ្យាល័យ Hertfordshire (University of Hertfordshire) ដែល​គ្រឹះស្ថាន​ឧ​ត្ត​ម​ជំនាញ​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​អង់គ្លេស ប្រកាស​ផ្តល់​អាហារូបករណ៍​កម្មវិធី​ថ្នាក់​ឧ​ត្ត​មសិ​ក្សា (Undergraduate) និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា (Postgraduate degree) លើ​គ្រប់​មុខជំនាញ​ដល់​និស្សិត​អន្តរជាតិ ក្នុង​ឆ្នាំ​សិក្សា ២០១៦-១៧ នៅ​ប្រទេស​អង់គ្លេស​។



​សិស្ស និស្សិត​មានបំណង​ស្នើ​អាហារូបករណ៍ ត្រូវបំពេញ​លក្ខខណ្ឌ ដូចជា មាន​សញ្ញាបត្រ ព្រឹត្តិបត្រ​ពិន្ទុ​សញ្ញា ពិន្ទុ​ភាសា​អង់គ្លេស IELT យ៉ាងតិច ៥.៥ លិខិតបញ្ជាក់​ពី​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន លិខិតឆ្លងដែន លិខិត​អះអាង​ពី​ការសិក្សា និង​ឯកសារ​ពាក់ព័ន្ធ​។​

​សិស្ស និស្សិត​ម្នាក់​អាចដាក់​ពាក្យ​ស្នើ​យក​អាហារូបករណ៍​មួយ តែប៉ុណ្ណោះ​។ ជ័យលាភី នឹង​ទទួល​ការជូនដំណឹង តាមរយៈ​សារ​អេឡិចត្រូនិក នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ ។​

​ជ័យលាភី​នឹង​ទទួល​ថវិកា​អាហារូបករណ៍​ពី ១​ពាន់ ទៅ ២​ពាន់​ផោន ស្មើនឹង​ប្រមាណ  ១៤០០​ដុល្លារ ទៅ​២៨០០​ដុល្លារ​អាមេរិក សម្រាប់​ការសិក្សា​ឆ្នាំ​ទីមួយ​។​

​សិស្ស និស្សិត​ត្រូវបំពេញ​ពាក្យ និង​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍ មុន​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ឆ្នាំ​២០១៦ ។​

​សម្រាប់​ព័ត៌មាន​អាហារូបករណ៍​បន្ថែម សិស្ស និស្សិត​អាចទាក់ទង University of Hertfordshire តាមរយៈ​គេហទំព័រ http://www.herts.ac.uk/international/fees/scholarships-for-international-students


Tag:
 ​អាហារូបករណ៍​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com