អត្ថបទពាណិជ្ជកម្ម
ហាង​នំប៉័ង Tous Les Jours ប្រគល់​រង្វាន់​ជូន​គូរ​ស្នេហ៍​ក្នុង​កម្មវិធី “My Sweet Moment”
14, Feb 2016 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ ហាង​នំប៉័ង Tous Les Jours  ប្រគល់​រង្វាន់​ជូន​គូរ​ស្នេហ៍​ក្នុង​កម្មវិធី “My Sweet Moment” ដែល​បាន​រៀបចំឡើង​ដោយ​ហាង​នំប៉័ង Tous Les Jours  ចូលរួម​សហការ​ជាមួយ សណ្ឋាគារ OC Boutique Hotel សម្រាប់​ឱកាស​បុណ្យ​នៃ​ក្តី​ស្រលាញ់​។

​ការប្រកាស​រង្វាន់​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែ កុម្ភៈ នេះ​។ គូស្នេហ៍​ដែល​ឈ្នះ​រង្វាន់ បាន​ទៅ​គូសង្សារ ដែលមាន​ឈ្មោះ សៅ ប៉ិច​ពន្លឺ និង លីម វិច្ឆិកា ដែល​បំពេញបាន​គ្រប់​ល័ក្ខខ័ណ្ឌ​នៃ​ការចូលរួម​ប្រកួត​។
​គូស្នេហ៍​ដែល​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​“My Sweet Moment” នឹងមាន​ឱកាស​ធ្វើដំណើរ​រ​កម្សាន្ត​ទៅ​ក្រុងព្រះសីហនុ រួមជាមួយ​ស្នាក់ការ​នៅ​សណ្ឋាគារ OC Boutique Hotel ចំនួន​ពីរ​យប់ និង​ការ​ទទួលទាន​អាហារ​បែប​រ៉ូ​មែន​ទិច​នៅ​ភោគ​ជនី​យ​ដ្ឋា​ន OC Beach Club ជាមួយ​គូសង្សារ​។​


​កម្មវិធី “My Sweet Moment” បានចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃ​ទៅ​២៥ ខែ មករា ឆ្នាំ​២០១៦ ដោយ​ផុ្ត​ល់​ឱកាស​អោយ​គូស្នេហ៍​ទាំងអស់​ចូលរួម​ប្រកួត​ក្នុង​កម្ម​វី​ធី​នេះ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​គួ​សង្សារ និង​ធ្វើអោយ​ស្នេហា​របស់​ពួកគេ​កាន់តែ​ផ្អែមល្ហែម និង​ជិតស្និទ្ធ ជាពិសេស​គឺជា​ការបង្ហាញ​ជា​សាធារណៈ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​។​គ្រប់​គួ​ស្នេហ៍​ទាំងអស់​ដែល​បានចេញ​មុខជា​សាធារណៈ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ត្រូវ បាន​លើកទឹកចិត្ត​អោយចូល​រួម​លេង​ក្នុង​កម្មវិធី​នេះ​។


ពួកគេ​គ្រាន់តែ​ផ្ញើរ​សារ​រូប​គូស្នេហ៍​ចូលក្នុង​ទំព័រ​​ហ្វេ​ស​បុក​របស់ ហាង​នំប៉័ង​Tous les Jours បន្ទាប់​ហ្វេ​ស​បុក​របស់ ហាង​នំប៉័ង​Tous les Jours បាន​បង្ហោះ​រូបនោះ តែ​ពួកគេ​ត្រូវធ្វើ​យ៉ាងណា​ធ្វើអោយ​រូប​របស់​ពួកគេ​ទទួលបាន​ចំនួន share អោយបាន​ច្រើន ពី​គណនី​ហ្វេ​ស​បុក​ដែលជា​បណ្តាញ​មិត្ត​របស់​ពួកគេ​ក្នុង​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​ពួកគេ​(​មិនមែន​ជាការ​share​ដោយ​គណនី​ហ្វេ​ស​បុក​ផ្ទាល់​ខ្លួនគេ​នោះទេ​) មានន័យថា ចំនួន​នៃ​ការ​share ពី​គណនី​ហ្វេ​ស​បុក​របស់​មិត្ត​ពួកគេ​កាន់តែច្រើន​ឱកាស​នៃ​ការ​ឈ្នះ​កាន់តែច្រើន​។

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com