អត្ថបទពាណិជ្ជកម្ម
ស្វែង សុជាតា កសាង​ជីវិត​ថ្មី​ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង​រយៈពេល​ជាង​២​ឆ្នាំ​
14, Mar 2016 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រោយពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​២​ឆ្នាំ តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ អ្នកនាង ស្វែង សុជាតា បាន​វិល​ត្រលប់​ជាថ្មី ស្របពេល​ដែល​នាង​កំពុង​កសាង​ជីវិត​ជាថ្មី​ឡើងវិញ​បន្ទាប់ពី​ឆ្លងកាត់​ព្យុះភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរចត់​។​
 
​តារា​ជំនាញ​សម្ដែង​តួ​ឆ្នាសឆ្នើម​រូបនេះ បាន​រៀបរាប់​ពី​ជីវិត​ដ៏​លំបាក វេទនា​របស់​នាង​ក្នុង​កម្មវិធី “​ការ​ណាត់ជួប​ដ៏​អស្ចារ្យ - THE DATE” របស់​ស្ថានីយទូរទស្សន៍ PNN​។ អ្នកនាង​បាន​ថ្លែងថា បន្ទាប់ពី​បែកបាក់​ពី​អតីត​ស្វាមី (​លោក អេង ប៊ូឡុង​ដេ​ត​) និង​កូនៗ​ជាទី​ស្រឡាញ់​ក្នុង​ឆ្នាំ​២០១០ ជីវិត​អ្នកនាង​ធ្លាក់ចុះ​យ៉ាងគំហុក​។​
 
“​ពេលដែល​បែកបាក់​ពី​ស្វាមី​របស់ខ្ញុំ ខ្ញុំ​ហាក់បីដូចជា​បាត់​បង់ដៃ​ម្ខាង​អ៊ីចឹង ហើយ​អ្វីដែល​បាត់បង់​ធំ​បំផុត​គឺ​កូនៗ​ដែលជា​បេះដូង​របស់ខ្ញុំ​! អារម្មណ៍​ខ្ញុំ​លែង​ជា​មនុស្ស​ម្នាក់​ប្រក្រតី ខុស​ពីមុន​ទាំងអស់​!” អ្នកនាង បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​។​
  
​លើសពីនេះទៅទៀត អ្នកនាង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ (​ដុះ​សាច់​ក្នុង​ខួរក្បាល​) ក្នុង​ឆ្នាំ​២០១៣ ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ធ្លាក់​ដុនដាប អស់ទ្រព្យ​សម្បត្តិ និង​ដាច់​ទំនាក់ទំនង​ពី​មិត្តភក្តិ​សិល្បៈ​ទាំងឡាយ​។​
​យ៉ាងណាក៏ដោយ ជីវិត​អ្នកនាង​បានចាប់ផ្ដើម​មាន​ពន្លឺ​សន្សឹមៗ​ឡើងវិញ បន្ទាប់ពី​អ្នកនាង​បានជា​សះស្បើយ​ពី​ជម្ងឺ​។ ជា​ភ័ព្វសំណាង​នៅ​ដើមឆ្នាំ​២០១៦ អ្នកនាង ស្វែង សុជាតា​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ហូលីវូដ ដែល​ដឹកនាំ​ដោយ​លោកស្រី អេ​ន​ជី​លី​ណា ជូ​លី ដែល​អាចជួយ​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​នាង​ឡើងវិញ​។​
 
​ក្រៅពី​អ្នកនាង ស្វែង សុជាតា កម្មវិធី “​ការ​ណាត់ជួប​ដ៏​អស្ចារ្យ​” ក៏​ធ្លាប់​បានបង្ហាញ​នូវ​រឿងរ៉ាវ​ជីវិត​ពិត​រប​ស់​សិល្បករ​ជាច្រើន​ទៀត​ដែរ រួមមាន កញ្ញា ថន លក្ខិណា​, អ្នកនាង ខាត់ សុ​ឃីម និង​លោក អេ ភូ​ថង ជាដើម​។​
 
​ក្រៅពី កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ឬ The Date PNN បាន​ផលិត និង​ចាក់ផ្សាយ​កម្មវិធី​ថ្មីៗ​ជាច្រើន​ផ្សេងទៀត នឹង​កំពុង​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat  ដែលមាន​តារា​ដ៏​ល្បី គឺ​លោក ប៉ែន ចំរុង ជា​ពិធីករ​។​
 
​អាស្រ័យទៅលើ​ការស្នើ​ពី​ក្រសួង​ព័ត៌មាន PNN បាន​កែប្រែ​ម៉ោង​ចាក់ផ្សាយ​ភាពយន្ត​ភាគ​ថៃ​របស់ខ្លួន ទៅ​ម៉ោង ១៨ និង​ចាប់ពី​ម៉ោង ២១​តទៅ​។ រីឯ​ម៉ោង​មាស​របស់ PNN ចន្លោះ​ពី​ម៉ោង ១៩ ដល់ ម៉ោង ២១ គឺ​ចាក់ផ្សាយ​ព័ត៌មាន និង​កម្មវិធី​ផលិត​ក្នុងស្រុក​។​
 
​កុំ​ភ្លេច​រង់ចាំ​ទស្សនា កិច្ចសម្ភាសន៍​នាង ស្វែង សុជាតា លើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ចាប់ពី​ម៉ោង ២០ និង ៣០​នាទី​តទៅ​៕
​ទស្សនា​ឈុត​ខ្លីៗ​របស់​អ្នកនាង ស្វែង សុជាតា ក្នុង​កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ សូម​ចុច​ត្រង់នេះ​៖ https://www.facebook.com/PNNTVCambodia/videos/1030937040311351/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com