ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ឹម សួស្តី អតីត​ប្រធាន គ​.​ជ​.​ប នឹង​ក្លាយជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
18, Mar 2016 , 2:17 pm        
រូបភាព
លោក អ៊ឹម សួស្ត
លោក អ៊ឹម សួស្ត
ដោយ: រួបរួម
​ក្រសួងមហាផ្ទៃ​របស់​ស​ម្តេច ស ខេង នឹងមាន​រដ្ឋលេខាធិកា​រ​រូប​បន្ថែមទៀត​។ នេះ​បើតាម​បញ្ជី​សមាសភាព​តែងតាំង​ថ្មី និង​កែសម្រួល​គណៈរដ្ឋមន្ត្រី ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​ប្រធានរដ្ឋសភា សម្តេច ហេង សំរិន កាលពី​ថ្ងៃទី​១៦ ខែមីនា​។​



​លោក អ៊ឹម សួស្តី អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​លោក ប៉ាវ ហមផាន អតីត​អភិបាលខេត្ត​រតនគិរី និង​បន្ទាប់​មកជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នឹង​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី​៤ ខែមេសា ខាងមុខ​។​

​សមាសភាព​ថ្មី​ទាំង​២​រូបនេះ នឹង​នាំ​ឲ្យ​ក្រសួងមហាផ្ទៃ​របស់​សម្តេច ស ខេង មាន​រដ្ឋលេខាធិការ​សរុប​ជាង​១០​នាក់​៕


Tag:
 គណៈរដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com