ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល​១៩​ថ្ងៃ​ក្នុង​ខែមេសា មនុស្ស​១៣៣​នាក់​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍
20, Apr 2016 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​គិត​ចាប់ពី​ថ្ងៃទី ០១ មេសា ដល់​ថ្ងៃទី ១៩ មេសា នេះ មនុស្ស ១៣៣ នាក់​បាន​ស្លាប់ និង​របួសធ្ងន់ ស្រាល ជាង ៥០០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​



​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៩​ថ្ងៃនេះ បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ២៧២ លើក ដែល​បណ្ដា​ឲ្យ​មាន​អ្នកស្លាប់​ចំនួន ១៣៣ នាក់ របួសធ្ងន់ ៣២៨ នាក់ និង​របួសស្រាល ២០៤ នាក់​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារ​ការបើកបរ​លើស​ល្បឿន​កំណត់ ១១៦ ករណី ស្រវឹង ២៤ ករណី ប្រជែង​និង​មិន​គោរព​សិទ្ធិ ៦៣ ករណី មិន​ប្រកាន់​ស្ដាំ បទ​គ្រោះថ្នាក់ និង​បើកបរ​ងងុយដេក ជាដើម​។​

​បើតាម​របាយការណ៍​ដ​ដែល ចំនួន​មនុស្ស​ស្លាប់​១៣៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ១៩​ថ្ងៃ នៃ​ខែមេសា ឆ្នាំ​២០១៦ នេះ មាន​កើនឡើង បើ​ធៀប​នឹង​រយៈពេល​១៩​ថ្ងៃ​ដូចគ្នា នៃ​ខែមីនា ដែលមាន​អ្នកស្លាប់​៧២​នាក់ ក្នុង​គ្រោះថ្នាក់​១៧៤ លើក​៕


Tag:
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com