ជាតិ
សំណុំរឿង​ស្រីមុំ​៖ សម្តេច ហ៊ុន សែន បង្ហើប​ថា មានការ​ប៉ុនប៉ង​ចរចា​ដោះដូរ​
01, May 2016 , 3:48 pm        
រូបភាព
​ហាក់​មានរឿង​សម្ងាត់​ជាច្រើន​នៅ​ពីក្រោយ​សំណុំរឿង​កញ្ញា ខុម ចាន់​តារា​ទី ហៅ ស្រីមុំ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អ្នកតាមដាន​បញ្ហា​នេះ​ស្រពិចស្រពិល​។ ក្រោយពី​កញ្ញា​ស្រ​មុំ ឆ្លើយ​ទទួលស្គាល់​សំឡេង​សន្ទនា​របស់ខ្លួន​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា សមាគម​អាដហុក​បានធ្វើ​សន្និសីទកាសែត​ហើយ​សំដែង​ការងឿងឆ្ងល់​ថា ហេតុអ្វី​កញ្ញា​ស្រីមុំ​និយាយប្រាប់​អាដហុក​ផ្សេង និង​និយាយប្រាប់​តុលាការ​ផ្សេងៗ​។ លិខិត​ចំហរ​របស់​កញ្ញា ស្រីមុំ បាន​ឈានដល់​មានការ​កោះហៅ​មន្ត្រីជាន់ខ្ពស់​របស់​សមា​គម​អាដ​ហុដ អគ្គលេខាធិការរង គជប និង​មន្ត្រី​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​



​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​អាច​បញ្ជាក់ប្រាប់​ពី​មូលហេតុ​នៃ​ការកោះហៅ​សួរដេញដោល​មន្ត្រី​អាដហុក និង​អគ្គលេខាធិការរង គជប នោះឡើយ​រហូតដល់​ពេល​នេះ​។

​នៅពេលដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​សួរដេញដោល​មន្ត្រី​អាដហុក នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​ឲ្យ​ដឹង​អំពី​ការប៉ុនប៉ង​ចរចា​ដោះដូរ​មួយ​។ តាមរយៈ​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ពី​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ គេ​មិនអាច​ដឹងថា ការដោះដូរ​នោះ គឺជា​អ្វី​ឡើយ​។ ប៉ុន្តែ​ថា សម្តេច ហ៊ុន សែន បានប្រកាស​ហើយ​ថា សម្តេច​មិន​ទទួលយក​ការដោះដូរ​នោះទេ ហើយ​សម្តេច​បាន​ថ្លែង​ព្រមាន​ទៀត មិន​ឲ្យ​បរទេស​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​កម្ពុជា​។​

​សូម​លោកអ្នក​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ៖





Tag:
 ស្រីមុំ
  adhoc
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com