បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​នៅលើ​ភ្នំ​គូ​លេន​កំពុង​បំផ្លាញ​ខ្លួនឯង តាមរយៈ​ការកាប់​ទន្ទ្រានព្រៃ​?
02, May 2016 , 8:20 am        
រូបភាព
​សៀមរាប​៖ «​ព្រៃឈើ​ជា​ប្រភព​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ទឹកភ្លៀង​»​។ នេះ​ជា​រឿង​ពិត ដែល​វិទ្យាសាស្ត្រ​ក៏​ធ្លាប់​បានបញ្ជាក់​ដែរ​។ គេ​សង្កេតឃើញថា តំបន់​ណា​ដែល​សម្បូរ​ព្រៃឈើ គឺ​សម្បូរ​ភ្លៀង និង​ត្រជាក់​ជាង​តំបន់​ដទៃ​។ បច្ចុប្បន្ន គេ​កំពុង​បន្ទោស​គ្នា​រឿង​កាប់​ព្រៃឈើ ថា​ជាហេតុ​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​។ អាកាសធាតុ​នៅ​ឆ្នាំនេះ មាន​សភាព​ក្តៅ​ជាង​ឆ្នាំមុនៗ និង​បង្ក​ជា​គ្រោះរាំងស្ងួត​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​។ នៅ​ភ្នំ​គូ​លេន ខេត្តសៀមរាប​វិញ ដែល​ធ្លាប់ជា​តំបន់​សម្បូរហូរហៀរ​ដោយ​ទឹក ក៏​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​ដែរ​នៅ​ឆ្នាំនេះ​។ ពលរដ្ឋ​នៅលើ​ខ្នងភ្នំ​នេះ ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ និង​អាស្រ័យ​ផល​លើ​ដំណាំ​កសិកម្ម ជាពិសេស​ស្វាយចន្ទី​។ ពួកគេ​បាន​កាប់​ទន្ទ្រាន​ដីព្រៃ​ជា​បន្តបន្ទាប់ ដើម្បី​ឆ្ការ​យក​ដី​ធ្វើ​ចំការ ដែល​បណ្តាល​ឲ្យ​ព្រៃឈើ​នៅលើ​ភ្នំ​នេះ ស្ទើរតែ​បាត់បង់​ទៅហើយ​។ តើ​នេះ​ជា​ទង្វើ​ដែល​កំពុង​បំផ្លាញ​ខ្លួនឯង​ឫ​យ៉ាងណា​?



​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​រប​ស់​អ្នកនាង អ៊ី​សា រ៉​ហា​នី ដូចតទៅ





© រក្សាសិទ្ធិដោយ thmeythmey.com