អត្ថបទពាណិជ្ជកម្ម
អគ្គនាយក និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​RMA Cambodia ទទួល​ការណែនាំ​ពី​អ្នកផ្តល់​សេវាកម្ម​អតិថិជន​តាម​ភោជនីយដ្ឋាន
01, May 2016 , 9:02 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គនាយក និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន អ អិ​ម អេ កម្ពុជា (RMA Cambodia) ទទួល​ការណែនាំ បង្ហាត់បង្ហាញ​ពី​អ្នកផ្តល់​សេវាកម្ម​អតិថិជន​តាម​ភោជនីយដ្ឋាន ក្នុងឱកាស​ប្រារព្ធ​ពិធី អី​អេ​ហ្វ​ជី ដេ (EFG’s Day) ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​។

EFG’s Day នេះ ត្រូវបាន​ប្រា​ព្ធ​ធ្វើ​ឡើងជា​រាងរាល់ឆ្នាំ​ដោយ​ក្រុមហ៊ុន EFG ដែលជា​សមាជិក​ក្រុមហ៊ុន​មួយ​របស់​ក្រុមហ៊ុន RMA Cambodia​។ ក្រុមហ៊ុន EFG បានផ្តល់​ឱកាស​ដល់​បុគ្គលិក​ស្នាក់ការ​កណ្តាល [RMA Cambodia] ស្ម័គ្រចិត្ត​ធ្វើការ​នៅតាម​ហាង COSTA COFFEE ដឹ​ភី​ហ្សា​ខម​ផេ​នី (The Pizza Company) ប៊ី​ប៊ី​ឃ្យូ (BBQ) ស្វេ​ន​ស្សិន (Swensen’s) និង ដេ​រី ឃ្វី​ន (Dairy Queen)​។


​បុគ្គលិក​ទាំងនោះ បាន​បំពេញការងារ​ទៅតាម​តួនាទី​ដូចជា​អ្នក​ចំអិន​ហារ រៀបចំ​អាហារ ឆុង​កាហ្វេ សេវាកម្ម​អតិថិជន លាង​ជូត​សម្អាត​ចាន និង​ចូល​រួមគ្នា​រៀបចំ​ហាង​ឲ្យ​បាន​ស្អាត​ផងដែរ​។ កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់ និង​សិក្សា​ពីគ្នា​ទៅវិញទៅមក បង្កើន​ទំនាក់ទំនង និង​ភាពស្និទ្ធស្នាល​រវាង​បុគ្គលិក​ស្នាក់ការ​កណ្តាល និង​បុគ្គលិក​ដែល​ផ្តល់​សេវា​អតិថិជន​រៀងរាល់ថ្ងៃ​។    

​លោក ង​ន សាំង ជា​អគ្គនាយក​ក្រុមហ៊ុន RMA Cambodia ដែលមាន​បុគ្គលិក​ប្រមាណ​ជា ២០០០ នាក់ បាន​លើកឡើងថា នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​រូបលោក ក្នុងការ​ស្ម័គ្រចិត្ត​មក​ធ្វើការ​តាម​អាហា​រដ្ឋា​ន​ផ្សេងៗ​។ កាលពី​ឆ្នាំ​២០១៤ លោក​បាន​ធ្វើជា​អ្នក​ចម្អិន​ភី​ហ្សា​នៅ The Pizza Company ឆ្នាំមុន​ធ្វើជា​អ្នក​ឆុង​កាហ្វេ នៅ​ហាង COSTA COFFEE ចំណែក​ឆ្នាំនេះ មក​ធ្វើជា​ផ្តល់​សេវាកម្ម​អតិថិជន​នៅ​ហាង BBQ​។


​លោក ង​ន សាំង មានប្រសាសន៍ថា​៖ “​ខ្ញុំ​ប្បាយ​ចិត្ត ដែលមាន​ឱកាស​ធ្វើជា​អ្នកបម្រើ​សេវាកម្ម​សម្រាប់​អតិ​ជន​ដោយផ្ទាល់​។ វា បានផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បានធ្វើការ​រួមគ្នា រៀនសូត្រ​ពីគ្នា និង​ហូប​អាហារ​ជាមួយនឹង​សហការី​ដទៃទៀត ដែល​ជួប​បម្រើ​ផ្ទាល់​ដល់​អិ​តិ​ថិ​ជន​របស់​យើង​”​។​

“​ខ្ញុំ បាន​ផ្តួចផ្តើម​កម្មវិធី​នេះ​ឡើង ដើម្បី​សិក្សា​ពី​ស្ថានភាព​ជាក់ស្តែង​រប​ស់បុ​គ្គ​លិ​ក ដែល​បម្រើការ​តាម​ហាង​។ វា​អាច​ឲ្យ​យើង​ដឹង​ពី​តម្រូវ​របស់​ពួកគាត់ ហើយ​យើង​អាច​ស្វែងយល់​ពី​កង្វះខាត​ដែល​យើង​មាន ដើម្បី​ធ្វើការ​កែតម្រូវ​។ វា ក៏​អាចបង្កើត​ឲ្យ​មាន​ភាពស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៅតាម​ហាង​។​” លោក ង​ន សាំង បាន​បន្ថែម​។


​ដោយ​សង្កេតឃើញ​កម្មវិធី​នេះ​មាន​សារៈសំខាន់ និង​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​បុគ្គលិក លោក ទេព វិ​រៈ ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG បានរៀបចំ​កម្មវិធី​នេះ​ឲ្យ​ក្លាយជា​វប្បធម៌​មួយ​របស់​ក្រុមហ៊ុន EFG ដែល​ហៅថា “​អ៊ី​អេ​ហ្វ​ជី ដេ (EFG’s Day)” ដើម្បី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​។ ហើយ​នេះ​ជា​ឆ្នាំ​ទី ៣​ហើយ ដែល​ក្រុមហ៊ុន EFG ប្រារព្ធ​ពិធី EFG’s Day​។ 

​លោក ទេព វិ​រៈ បាន​លើកឡើងថា​៖ “EFG’s Day បានផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង​ដល់​បុគ្គលិក ព្រោះ​ពួកគាត់ បាន​ជ្រាប​ច្បាស់​ពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​របស់ខ្លួន ដែល​តែងតែ​ផ្តល់ឱកាស និង​ត្រូវបាន​យកចិត្តទុកដាក់​ស្មើៗ​គ្នា និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។ កម្មវិធី​នេះ នឹងត្រូវ​បានរៀបចំ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​”​។


​តាមច្បាប់​ពលកម្ម​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា និ​យោ​ជិ​ក ទទួលបាន​ការឈប់​សម្រាក ១​ថ្ងៃ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​នេះ​។ ដោយឡែក បុគ្គលិក និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្ត​មក​ធ្វើការ​ងារ​តាម​ហាង​នានា​របស់​ក្រុមហ៊ុន EFG​។


​លោក ង​ន សាំង បាន​បន្ថែមថា​៖ “​បើទោះបីជា​បុគ្គលិក​របស់​ក្រុមហ៊ុន RMA Cambodia ស្នាក់ការ​កណ្តាល​ទទួល​បានការ​ឈប់សម្រាក​មួ​យ​ថ្ងៃ តែ​ពួកគាត់​ស្ម័គ្រចិត្ត​មក​ធ្វើ​ការងារ​នៅតាម​ភោជនីយដ្ឋាន​។ ពួកគាត់​ទាំងនោះ ធ្លាប់តែ​ផ្តល់យោបល់​ដំបូន្មាន ដើម្បី​ផ្តល់​សេវាកម្ម​ប្រសើរ និង​មាន​គុណភាព​ខ្ពស់​ដល់​អតិថិជន តែ​សម្រាប់​ថ្ងៃនេះ ពួកគាត់​ត្រូវបាន​សហសេវិក ណែនាំ​វិញ​ម្តង រួមទាំង​ខ្ញុំ​ផងដែរ​”​។ 

​(អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com