កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេសក៏អបអរក្រុម Leicester ដែរ
× នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron បានផ្ញើសារអបអរដល់ក្រុម Leisester City តាមរយៈគណនីបណ្តាញសង្គម Twitter របស់លោកក្រោយ ក្រុមកញ្ជ្រោង ឈ្នះពានលំដាប់កំពូលរបស់អង់គ្លស Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប និងកីឡាបាល់ទាត់នៅអង់គ្លេស។
លោកនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូចច្នេះថា៖ «សូមអបអរសាទរដល់ក្រុម Leicester ។ អស្ចារ្យណាស់, អ្នកសមនឹងទទួលបានពាន Premier League នេះណាស់» ។
សូមបញ្ជាក់ថា លទ្ធផលស្មើ ២-២ រវាងក្រុម Tottenham និងក្រុមតោខៀវ Chelsea នៅយប់ថ្ងៃចន្ទនេះបានធ្វើឲ្យក្រុមរបស់ លោក Claudio Ranieri ដែលមានសេដ្ឋីជនជាតិថៃលោក Vichai Srivaddhanaprabha ជាម្ចាស់ក្លិប កញ្ជ្រោង Leicester ទទួលបានពានតែម្តង ដោយមាន៧ពិន្ទុលើសក្រុមលេខពីរ Spurs ដែលនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្វប់រដូលកាលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com