ជាតិ
ដេនី ក្វាន់ សុំុទោសក្រសួង​វប្បធម៌ និងរៀមច្បង​សិល្បករ​ចំពោះ​ការស្លៀកពាក់​សិចស៊ី
13, May 2016 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
តារា​សម្តែង​ដែល​ចូល​ចិត្ត​ស្លៀកពាក់​សិចស៊ី ដេនី ក្វាន់ បាន​ធ្វើ​ការ​សុំទោស​ជា​សារធារណៈ​ចំពោះ​ការ​ស្លៀក​ពាក់ដ៏​សែន​សិចស៊ី នា​អំឡុង​នៃការ​រៀបចំពិធី​ខួប​កំណើត​របស់​ប្អូន​ប្រុស​ខ្លួន។



ដេនី ក្វាន់ បាន​សុំ​ទោស​ជាពិសេស​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ទាំង​សិល្បករ​ទាំងអស់នៅ​ក្នុង​ប្រទេសកម្ពុជា ដោយ​បាន​លើក​ឡើងថា នេះ​ជាការ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ តារារូបនេះ បាន​បញ្ជាក់ថា ដំបូងឡើយ ខ្លួនមិន​បាន​គិត​ដល់ថា ការ​ស្លៀក​ពាក់ក្នុងកម្មវិធី​ឯក​ជន​របស់​ខ្លួនបែបនេះ ប៉ះពាល់​ដល់​វប្បធម៌នោះឡើយ។ នាង​បន្ថែម​ថា នាង​មិន​បាន​បដិសេធ​ចំពោះ​ការរិះគន់​ដើម្បី​ស្ថាបនានោះឡើយ ប៉ុន្តែនាងពិត​ជាមិន​អាច​ទទួល​យក​បានចំពោះ​ការជេរប្រមាថ មើលងាយ។

ការ​ស្លៀកពាក់​ដ៏​សែនសិចស៊ី​របស់ ដេនី ក្វាន់ បង្កើត​ឲ្យមាន​ការរិះគន់​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏មាន​ប្រតិកម្ម​ពី​លោក សុះ ម៉ាច ប្រធាន​សមាគមសិល្បករ​ខ្មែរ​ផងដែរ។ បន្ថែមពី​លើនេះទៀត គេឃើញមាន​ការ​ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​ក្តៅគគុក​តាម​ហ្វេសប៊ុក រវាង​ដេនី ក្វាន់ និង​តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា ទៀតផង។

សូម​ទស្សនាដូចខាងក្រោម៖ (វិដេអូ)
 

Tag:
 សិល្បៈ
  ដេនី ក្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com