English-Français
ជាតិ
សង្គមជាតិ
ដើម្បីកុំឲ្យឆ្កែ និងឆ្មាឈ្លោះគ្នា គេត្រូវណែនាំវាឲ្យស្គាល់គ្នាជាមុនសិន
× ភ្នំពេញ៖ ជាធម្មតា សត្វឆ្កែ និងឆ្មា មិនសូវត្រូវគ្នាទេ។ តែដើម្បីឲ្យវាត្រូវគ្នា ស្រឡាញ់គ្នា ម្ចាស់ឆ្កែ និងឆ្មា ត្រូវចេះណែនាំពួកគេឲ្យស្គាល់គ្នា ឲ្យចេះស្រឡាញ់គ្នា។ល។ នេះ គឺជាការណែនាំរបស់អ្នកស្រី Donabelle Zuzart នាយកគ្រប់គ្រងសេវាកម្ម Pet Grooming Cambodia។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ជាភាសាអង់គ្លេសរវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងអ្នកស្រី Donabelle Zuzart នាយកគ្រប់គ្រងសេវាកម្ម Pet Grooming Cambodia ដូចតទៅ៖
អ្នកស្រី Donabelle Zuzart នាយកគ្រប់គ្រងសេវាកម្ម Pet Grooming Cambodia បាននិយាយថា មនុស្ស និងសត្វមានការយល់ដឹងដូចគ្នាដែរ។ ឧទាហរណ៍ថា ដើម្បីឲ្យឆ្កែ និងឆ្មានិយាយរកគ្នា គេត្រូវណែនាំវាឲ្យស្គាល់គ្នាសិន។
អ្នកស្រី Donabelle Zuzart ជនជាតិឥណ្ឌា និងជាអ្នកថែទាំសត្វតាំងពីក្មេងមក បាននិយាយថា បើឆ្កែ និងឆ្មា ទើបស្គាល់គ្នា ភាគច្រើនគេជំរុញឲ្យឆ្កែរាក់ទាក់ ឬនិយាយរកឆ្មាមុន ពីព្រោះ ឆ្មា គឺជាសត្វដែលមានសេចក្តីក្លាហានតិចជាងឆ្កែ ហើយគេមិនត្រូវបង្ខំឆ្មាឲ្យនិយាយរកឆ្កែមុនឡើយ។
មានការលើកឡើងថា ឆ្កែ ឬឆ្មាខ្មែរ មិនសូវឆ្លាតដូចឆ្កែ ឬឆ្មាបរទេសឡើយ។ តែអ្នកស្រី Donabelle Zuzart បានច្រានចោលទស្សនៈនេះ។ អ្នកស្រីបានពន្យល់ថា សត្វនេះ មានពូជតែមួយ ដូច្នេះ រឿងថា វាឆ្លាត ឬមិនឆ្លាត គឺដោយសារថា តើមានការបង្រៀនពួកគេត្រឹមត្រូវឬទេ? សត្វទាំងនេះ បើបង្រៀនពួកវាឲ្យកាច វាកាច បើបង្រៀនវាឲ្យស្លូត ឲ្យវាឆ្លាត វានឹងស្លូត ហើយនឹងឆ្លាត។ សរុបសេចក្តីមក វាអាស្រ័យលើការណែនាំ និងបង្ហាត់បង្រៀនទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com