អត្ថបទពាណិជ្ជកម្ម
The Pizza Company​ ទិញ​មួយ​ថែម​មួយ​
25, May 2016 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រះមុន្នីវង្ស មាន​ផ្តល់ជូន​កម្មវិធី ពិសេស ទិញ​១ ថែម​១ ទី​ចាប់ពី​ថ្ងៃទី ២៥ ដល់​៣១ ខែ ឩ​សភា ឆ្នាំ​២០១៦​។​

​ក្នុង​គោលបំណង​អោយ​អតិថិជន​បាន​កំសាន្ត​សប្បាយ ដឹ ភី​ហ្សា​ខម​ផេ​នី ផ្តល់ជូន​កម្មវិធី​ពិសេស ទិញ​ភី​ហ្សា​មួយ​ថែម​ជូន​ភី​ហ្សា​មួយ​ដោយ​ឥតគិតថ្លៃ ដែរ​បាន​ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែរ​ធ្លាប់តែ​គាំទ្រ​ភោជនីយដ្ឋាន ភី​ហ្សា​ខម​ផេ​នី​កន្លងមក នឹង​អតិថិជន​ដែរ​មិន​ធ្លាប់​សាក​ពីមុនមក ដើម្បី​បានមក​ពិសា​រសជាតិ​ភី​ហ្សា​ឈ្ងុយឆ្ងាញ់ នឹង​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​ជួបជុំ ជាមួយ​មិត្ត​ភ័​ត្ត​ដើម្បី  កំសាន្ត​សប្បាយ នៅក្នុង​ហាង ជាដើម​។​

​ដឹ ភី​ហ្សា ខម​ផេ​នី​កម្ពុជា ជា​ហាង​ភី​ហ្សា​ដែ​ឈានមុខ​គេ​ទាំង​រស់ជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ នឹងមាន​សាខា​ច្រើន​នៅ​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ កម្ពុជា (RMA Cambodia) ។ សម្រាប់​ប្រទេស​កម្ពុជា ហាង ដឹ ភី​ហ្សា ខម​ផេ​នី​កម្ពុជា មាន​ចំនួន ២០ ហាង រួមមាន ទាំង​នៅ​ទី​រួម​ខេត្ត និង​ក្នុង​ទីក្រុង​ភ្នំពេញ​។​

EFG ក៏​ទទួលបាន​សិទ្ធិ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខូ​ស្តា ខូ​ហ្វី ( Costa Coffee) ប៊ី​ប៊ី​ឃ្យូ (BBQ Cambodia) ស្វិ​ន​សិន (Swensen’s) ដេ​រី ឃ្វី​ន (Dairy Queen) និង ហាង​ដូ​ហ្វ​ណាត់​គ្រី​ស្ពី​គ្រី​ម (Krispy Kreme) ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ     សហរដ្ឋអាមេរិក​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com