កីឡាជាតិ
ជាតិ
សៀមរាប​អង្គរ​ធ្វើ​ឲ្យ​ប៉ូលិស​ជួប​ក្តីបារម្ភ ខណៈ​វេ​ស្ទើ​ន​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​
26, May 2016 , 3:24 pm        
រូបភាព
ដោយ:
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦​ក្រុម​សៀ​បរាម​អង្គរ​បានធ្វើ​ឲ្យ​ក្រុម​ដែល​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កអគ្គ​ស្នងការ​នគរបាល​ជា​តិ​ជួប​កី្ត​បារម្ភ​ក្រោយពី​ខ្លួន​បាន​យក​ស្មើ ១-១ កាលពី​ម្សិលមិញ ខណៈ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បាន​បាត់បង់​ឱកាស​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត បន្ទាប់ពី​ចាញ់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុមប៉ូលិសជួបប្រ​កួត​ចុងក្រោយ​ជាមួយ​ក្រុម​ជើង​ខ្លាំង​ណាហ្គា​វើ​ល ខណៈ​សៀមរាប​អង្គរ ត្រូវ​ជួប​ប្រកួត​ជាមួយ ខេត្តស្វាយរៀង​។ 



​ក្រុម​ឡើងមក​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត សៀមរាប​អង្គរ បានធ្វើ​ឲ្យ​ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក អគ្គស្នងការ​នគរបាល​ជាតិ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​បន្ទាប់​ក្រុម​នេះ​បាន​យក​ស្មើ ១-១ នា​ការប្រកួត​កាលពី​ម្សិលមិញ​។ ក្រុមប៉ូលិស នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង ណាហ្គា​វើ​ល ដើម្បី​កាត់ក្តី​ចុង​ក្រោយពី​ជោគវាសនា​របស់ខ្លួន​ថា​តើ​ត្រូវ​ឡើង ឬ​ធ្លាក់​សម្រាប់​ការប្រកួត​នៅ​វគ្គ​បន្ត​។

​ចំណែក​សៀមរាប​អង្គរ​អាចមាន​សង្ឃឹម​ច្រើន​សម្រាប់​ការឡើង​ទៅ​វគ្គ​បន្ត​ប្រសិនបើ​ក្រុមប៉ូលិស ចាញ់​ឬ​ស្មើ​ជាមួយ​ណាហ្គា​វើ​ល ព្រោះ​ក្រុម​នេះ​ត្រូវ​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ខេត្តស្វាយរៀង​។ ចំណែក​ណាហ្គា​វើ​ល​ត្រូវ​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​តំណាង​ឲ្យ​ពូ​ល D បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ខេត្តព្រះវិហារ ៣-០ កាលពី​ម្សិលមិញ​។  

​ជាមួយគ្នានេះ ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក វេ​ស្ទើ​ន​ភ្នំពេញ បាន​បាត់បង់​ឱកាស​របស់ខ្លួន​សម្រាប់​ឡើងទៅ​វគ្គ​បន្ត​បាត់ទៅហើយ បន្ទាប់ពី​ក្រុម​នេះ​បាន​ចាញ់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ២-១ កាលពី​ម្សិលមិញ​។ ចំណែក​ក្រុម ស៊ីម៉ាក់ ត្រូវ​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​ក្រុម​ភ្នំពេញ​ក្រោ​ន​តំណាង​ឲ្យ​ពូ​ល C ទោះបី​សល់​ម្នាក់​មួយ​ប្រកួត​ទៀត​ក៏ដោយ ដោយ​ក្រុម​ទាំងពីរ​មាន​១២​ពិន្ទុ​ដូចគ្នា​។

​ចំណែក​ការប្រកួត​បង្គ្រប់កិច្ច​ដែល​បាន​ធ្វើឡើង នៅលើ​ទីលាន​ផ្សេងៗ​គ្នា កាលពី​ម្សិលមិញ​នោះដែរ ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់ស្ពឺ បាន​យក​ស្មើ ១-១ ជាមួយ​ក្រុម​ប៉ៃលិន ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ ខេត្តស្វាយរៀង បាន​លត់​ក្រុម​ខេត្តក្រចេះ ៥-១៕

​លទ្ធផល​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​២៥ ខែឧសភា ៖

​ពូ​ល C៖
-​ម៉ោង​៣:៣០-​ខេត្តកំពង់ស្ពឺ ១-១ ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​
-​ម៉ោង​៣:៣០-​ខេត្តកំពត ១-៥ ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​ខេត្តកំពត​
-​ម៉ោង​៣:៣០-​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ២-១ វេ​ស្ទើ​ន​ភ្នំពេញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​ពូ​ល D៖
-​ម៉ោង​៣:៣០-​ខេត្តស្វាយរៀង ៥-១ ខេត្តក្រចេះ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
-​ម៉ោង​៣:៣០-​ខេត្តព្រះវិហារ ០-៣ ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
-​ម៉ោង​១៨:០០-​អគ្គស្នងការ​នគរបាល​ជាតិ ១-១ សៀមរាប​អង្គរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​


Tag:
 ​បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com