ពីនេះ ពីនោះ
តើ​ពាក្យ «​លោកន្តរនរក​» មានន័យ​ដូចម្ដេច​?
27, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « លោកន្តរនរក »​ដូចខាងក្រោម​៖



​ពាក្យ​«​លោកន្តរនរក​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) មានន័យថា រណ្ដៅ​នៅក្នុង​ចន្លោះ​នៃ​លោក ជា​ឈ​ញ​មោះ​រណ្ដៅនរក ដែល​សត្វ​ជា​បុថុជ្ជន​ប្រភេទ​ខ្លះ​ប្រកាន់​ឧច្ឆេទទិដ្ឋិ ជឿ​ស៊ប់​ថា​គ្មាន​បុណ្យ​គ្មាន​បាប​សួគ៌​នរក អ្វី​ទេ សត្វ​ស្លាប់ទៅ​ក៏​សូន្យឈឹង​ឥតមាន​ជាតិ​កំណើត​តទៅទៀត​ឡើយ​, នរក​នេះ​កើតមាន​ព្រោះ​លទ្ធិ​នោះឯង​។ នៅក្នុង​លទ្ធិពុទ្ធ​និយម​ថា សត្វ​បុថុជ្ជន​ណា​ដែល​ប្រកាន់​ជឿថា​ស្លាប់ទៅ​សូន្យ​ឥតមាន​ជាតិ​កំណើតរ​ទៅទៀត​ទេ​, បុថុជ្ជន​នោះ កាលបើ​ស្លាប់​ក៏​តែងតែ​កើត​ក្នុង​លោកន្តរនរក ភ្លើង​ប្រល័យកប្ប​ក៏​ពុំ​ឆេះ​រំលាយ​នរក​នោះឡើយ​។​

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com