ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ព្រមានធ្វើមហាបាតុកម្ម​ បើ​មានករណី​ចាប់​ខ្លួន​ឯកឧត្តម កឹម សុខា​
27, May 2016 , 12:21 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពីកិច្ចប្រជុំអស់មួយព្រឹក​ គណៈម្មាធិការអចិន្រ្តៃយ៍របស់គណបក្ស​សង្គ្រោះជាតិ បានសម្រេច​គោលការណ៍​ចំនួន ៤ ចំណុច ដោយ​ក្នុងនោះ គោលការណប្រើប្រាស់​សិទ្ធិធ្វើ​មហាបាតុកម្ម​ ដោយអហិង្សា ប្រសិនបើមានករណី​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា។  



ឯកគោលការណ៍ចំនួន ៣ ចំណុចដែលកិច្ចប្រជុំនេះ បានសម្រេច មានដូចជា៖ ទី ១ ឲ្យថ្នាក់ដឹកនាំគណបក្ស​នៅមូលដ្ឋានគ្រប់រាជធានី ខេត្ត ដង្ហែញត្តិថ្វាយព្រះមហាក្សត្រ។ ទី២  គាំទ្រឲ្យតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមសមាជិកសភា ធ្វើញត្តិដាក់ជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់ មិនអាចទៅបំពេញការងារនៅមន្ទីររដ្ឋសភាបានទេ ក្នុងកាលៈទេសៈ​ ដែលមានការរំលោភអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ ហើយ​ចំណុចទី ៣ បន្តអនុវត្ត វប្បធម៌សន្ទនា ដើម្បីស្តារស្ថានការណ៍នយោបាយ ឲ្យវិលមករកសភាពប្រក្រតីឡើងវិញ ដើម្បីធានាឲ្យមានការបោះឆ្នោតនៅឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

Tag:
 កឹម សុខា
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com