ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ASEAN Peace World Cycling Tour នៅមីយ៉ាន់ម៉ា មានអ្នកចូលរួមជាង៧០០នាក់
28, May 2016 ,
3:03 pm
រូបភាព
×
ដោយ:
ថ្មីៗ
សហព័ន្ធទោចក្រយានមីយ៉ាន់ម៉ា បានរៀបចំព្រឹត្តិការណ៍ ASEAN Peace World Cycling Tour lលើកដំបូងនៅកីឡដ្ឋាន Thuwana ក្រុងយាំងហ្គោន កាលពីសប្តាហ៍មុន មានអ្នកចូលរួមជាង៧០០នាក់។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់អ្នកជិះកង់ពីប្រទេសចំនួន៧នៅតំបន់អាស៊ាន (ម្ចាស់ផ្ទះមីយ៉ាន់ម៉ា កម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី) រួមទាំងបង់ក្លាដែសដែលជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ា បានមើលឃើញពីអត្ថប្រយោជន៍នៃការជិះកង់ក្នុងការជុំរុញការការពារបរិស្ថាន ពង្រឹងវិស័យទេសចរណ៍បែបធម្មជាតិ និងពង្រឹងសន្តិភាពរវាងប្រទេសនៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសជិតខាងរបស់ខ្លួន។ ការរៀបចំព្រឹត្តិការណ៍ ASEAN Peace World Cycling នៅកីឡដ្ឋាន Thuwana Stadium ក្នុងក្រុងយ៉ាំងហ្គោន កាលពីចុងសប្តាហ៍កន្លងមក ត្រូវលោក Khin Maung Win ប្រធានសហព័ន្ធកីឡាទោចក្រយានមីយ៉ាន់ម៉ា អះអាងថា៖ «ព្រឹត្តិការណ៍នេះ ក៏ជុំរុញផងដែរដល់សហគមន៍មូលដ្ឋាន បន្តលើកទឹកចិត្តក្នុងការប្រើប្រាស់កង់ ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន ឬដំណើរផ្សេងៗ»។
ASEAN Peace World Cycling ជាលើកដំបូងនេះ មានការចូលរួមពីអ្នកជិះកង់មីយ៉ាន់ម៉ា ជាង៦០០ និងជិត១០០ មកពីតំបន់អាស៊ាន និងបង់ក្លាដែស។ កម្ពុជាតំណាងដោយក្លិបជិះកង់ដើម្បីសហគមន៍ (Cycling Community Club) ដែលមានគ្នាជិត១០នាក់ផងដែរ។
លោក Ejaz Mahmood Rony អ្នកជិះកង់ពីបង់ក្លាដែស បានថ្លែងប្រាប់ទូរទស្សន័ MITV ថា៖ « ទោះយើងមិនមែនជាសមាជិកអាស៊ានក៏ដោយ ប៉ុន្តែយើងចង់បង្ហាញថា ការជិះកង់បានក្លាយជាការកម្សាន្តដ៏ពេញនិយមឡើងវិញហើយសម្រាប់យុវជនសម័យថ្មី។ វាកាត់បន្ថយការកកស្ទះចរាចរណ៍ ជួយពង្រឹងសុខភាព និងស្មារតីជ្រះថ្លា»។
លោក គិម ប៊ុនថាន់ តំណាងក្លិបជិះកង់ដើម្បីសហគមន៍ បានអះអាងថា ក្រុមលោកចំណេញច្រើនពីការចូលរួមព្រឹត្តិការណ៍នេះ បើទោះបីជាពួកលោកបានរាប់រងនូវការចំណាយស្ទើរតែទាំងស្រុងដោយខ្លួនឯងក៏ដោយ។ លោកបានបញ្ជាក់ថា៖ «យើងចង់មើលការរៀបចំជាលក្ខណៈតំបន់នេះ ដើម្បីយកធ្វើបទពិសោធន៍ក្នុងការរៀបចំនៅប្រទេសកម្ពុជានាថ្ងៃណាមួយខាងមុខ»។
លោក អាំង ពិសាល ដែលជាសមាជិកម្នាក់ទៀតរបស់ក្លិប CCC គូសបញ្ជាក់ថា ព្រឹត្តិការណ៍ដែលរៀបចំដោយមីយ៉ាន់ម៉ា ប្រព្រឹត្តដោយរលូន និងជោគជ័យ បើទោះបីជាមានការរំខានដោយសារភ្លៀងធ្លាក់ក៏ដោយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជិះកង់
អាស៊ាន
សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
5 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
2 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម