ជាតិ
អាជ្ញាធរ​រារាំង​ការ​ជួបជុំ​របស់​ស្ត្រីអ្នកតវ៉ា​ដែលលើកបដា​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​
30, May 2016 , 8:21 am        
រូបភាព
ក្រុមស្ត្រី​អ្នកតវ៉ាប្រមាណ​១០នាក់ ​ក្នុង​សម្លៀកបំពាក់​ពណ៌​បាន​ជួបជុំគ្នា​នៅ​រង្វង់មូល​ចោមចៅ ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យជួបជុំគ្នាឡើយ​។ ស្ត្រីអ្នកតវ៉ា​មកពីសហគមន៍​បឹងកក់ និងសហគម​ន៍​ថ្ម​គោល​ជាដើម បាន​លើកបដា​រិះគន់​រដ្ឋាភិបាល និងទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គជប ដែលកំពុង​ត្រូវឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ព្រៃស និង​មន្ទីរឃុំឃាំង​ភ្នំពេញ PJ។



ក្រុមអ្នកតវ៉ា​ស្លៀកពាក់ខ្មៅ មានបំណង​ដង្ហែ​បដានេះទៅកាន់​មន្ទីរឃុំឃាំងព្រៃស ប៉ុន្តែ​សមត្ថកិច្ច​បាន​ដណ្តើមទាញ​យកបដាដែលមានចង​ប៉ោងៗពី​ដៃក្រុមអ្នកតវ៉ា។ ប៉ុន្តែ​ក្រោយពី​ការ​ដណ្តើម​បដា​ពី​ក្រុមអ្នកតវ៉ាហើយនោះ សមត្ថកិច្ច​បាន​អនុញ្ញា​ត​ឲ្យក្រុមស្ត្រី​អ្នកតវ៉ា​ធ្វើ​ដំណើរទៅ​មន្ទីរឃុំឃាំង​ព្រៃស​តាម​បំណង​របស់​ពួកគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com