ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​តំណាងរាស្ត្រ​CNRP ២៣គ្រឿង​ធ្វើដំណើរ​​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ
30, May 2016 , 2:46 pm        
រូបភាព
ដោយ:
សមត្ថកិច្ច បានអនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន២៣គ្រឿង​ធ្វើដំណើរ​ទៅ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ក្រោយពី​មាន​ការចចារ​គ្នា​រវាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​សមត្ថកិច្ច ។ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​តែ​ក្បួន​រថយន្ត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន២៣គ្រឿង​ប៉ុណ្ណោះ ចំណែក​ក្បួន​រថយន្ត​សកម្មជន ម៉ូតូ​កង់​បី និង​ម៉ូតូ​មិន​អនុញ្ញាត​ឲ្យ​មាន​ការហែក្បួន​តាម​រថ​យន្ត​តំណាងរាស្ត្រ​ឡើយ។



ក្រោយ​ច​ចារ​គ្នា​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់ព្រម​ទទួលយក​ការអនុញ្ញាត​របស់​សម​ត្ថ​កិច្ច​នេះ។

© រក្សាសិទ្ធិដោយ thmeythmey.com