អន្តរជាតិ
GDP របស់​អាមេរិក​កើនឡើង​លើស​ការរំពឹង​ទុក​តិចតួច​
31, May 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
សេដ្ឋកិច្ច​ស​.​រ​.​អា​.​បាន​វិ​វត្ត​ក្នុង​អត្រា​ប្រចាំឆ្នាំ​មួយ ដែលនាំឱ្យ​មានការ​ស្រងាកចិត្ត​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ ក៏ប៉ុន្តែ​ទិន្នន័យ​ថ្មី​បង្ហាញថា សា្ថ​នភា​ព​សេដ្ឋកិច្ច​មិនអាក្រក់​ដូច​ការ​គិតពី​ពេល​ដំបូង​ទេ​។​



​ក្រសួងពាណិជ្ជកម្ម​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ផលិតផល​សរុប​ក្នុងស្រុក​ដែល​ហៅ​កាត់​ថា GDP បាន​លូតលាស់​តាម​អត្រា​ប្រចាំឆ្នាំ​ចំនួន​៨​ភាគ​១០​នៃ​មួយ​ភាគរយ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​។ តួលេខ​មាន​ចំនួន​៣​ភាគ​១០​នៃ​មួយ​ភាគរយ​នេះ ខ្ពស់ជាង​តួលេខ​ដែល​ពួក​អ្នក​សេដ្ឋសាស្ត្រ​រដ្ឋាភិបាល​បាន​ស្ទង់​ប្រមាណ​កាលពីដើម​ឆ្នាំនេះ ក៏ប៉ុន្តែ​នៅតែ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា សេដ្ឋកិច្ច​នៅតែមាន​ដំណើរ​យឺតយ៉ាវ​។​

​ជា​អលជ្ជី ពួក​អ្នកជំនាញ​ការសើរើ​ការ​ស្ទង់​ប្រមាណ​ដំបូងៗ​របស់​ពួកគេ នៅពេលណា​មាន​ទិន្នន័យ​គ្រប់គ្រាន់​ជាង​មុន​។​

​អត្រា GDP ដែល​បាន​ត្រូវ​សើរើ​កាលពី​ថ្ងៃ​សុក្រ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ទីផ្សារ​ផ្ទះសំបែង​មាន​ភាពខ្លាំង​ក្លា​ជាង​មុន​ហើយ​ក៏មាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួក​អ្នកជំនួញ​ក្នុងការ​ស្តុក​ទំនិញ​សម្រាប់​លក់​ផងដែរ​។​

​សេដ្ឋកិច្ច​ស​.​រ​.​អា​.​មាន​ផលប៉ះពាល់​មិនល្អ​ដោយសារ​ប្រាក់​ដុល្លារ​មានតម្លៃ​ខ្លាំង​ដែល​មានន័យថា ផលិតផល​អាមេរិកាំង​ថ្លៃ​ជាង​មុន​នៅក្នុង​ផ្សារ​សាកល​។ សេចក្តីត្រូវការ​ទំនិញ​អាមេរិកាំង​តិចជាង​មុន​ក៏​នាំឱ្យមាន​ផល​មិនល្អ​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅ​លក់​ឯ​ប្រទេសក្រៅ​ដែរ ហើយ​ការណ៍​នេះ​នាំឱ្យ​សេដ្ឋកិច្ច​ស​.​រ​.​អា​.​មានការ​លូតលាស់​យឺត​ជាង​មុន​។​

​ពួក​សេដ្ឋវិទូ​នឹង​ទទួល​ព័ត៌មាន​ច្រើនជាង​មុន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ថ្ងៃ​សុក្រ​ក្រោយ នៅពេល​មានការ​ផ្សព្វផ្សាយ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ក្នុង​ស​.​រ​.​អា​.​សម្រាប់​ខែឧសភា​។ កាលពី​ខែមេសា​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន​៥​ភាគរយ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com