អន្តរជាតិ
ជប៉ុន ៖ ក្មេងប្រុស​ម្នាក់​បាត់​ខ្លួន បន្ទាប់ពី​ឪពុកម្តាយ​ដាក់ទោស​ដោយ​ទុកចោល​នៅក្នុង​ព្រៃ
30, May 2016 , 7:39 pm        
រូបភាព
រូបថតក្រុមអ្នកជួយសង្គ្រោះជប៉ុន
រូបថតក្រុមអ្នកជួយសង្គ្រោះជប៉ុន
ដោយ: ធីតា
​ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នា​ក់បាន​បាត់​ខ្លួន​នៅក្នុង​ព្រៃ​នៃ​កោះ​ហុក​កៃ​ដូ ប្រទេស​ជប៉ុន តាំងពី​ព្រលប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ឪពុកម្តាយ​បញ្ជា​ឲ្យ​ចុះ​ចេញពី​រថយន្ត ដើម្បី​ដាក់ទោស​កូន​ដែល​ចចេស​មិន​ស្តាប់​បង្កា​ប់​។

 
​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​ប្រមាណ ១៥០ នាក់​បាន​បន្ត​ការរុករក​ក្មេង​នៅក្នុង​ព្រៃ​។ ប៉ូលិស​នៃ​កោះ​ហុក​កៃ​ដូ​បាន​និយាយថា ដំបូង​ឪពុកម្តាយ​របស់​ក្មេង​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ថា កូនប្រុស​បាត់​ខ្លួន នៅពេលដែល​ពួកគេ​កំពុង​បេះ​បន្លែ​ព្រៃ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ពួកគេ​ក៏​សារភាពថា ពួកគេ​បាន​ឈប់​រថយន្ត រួច​បញ្ជា​ឲ្យ​កូន​ចុះ​ចេញពី​រថយន្ត ហើយក៏​បររថ​យន្ត​ទៅ​បាត់​ដើម្បី​ទុកជា​ការព្រមាន​។ ប៉ុន្មាន​នាទី​ក្រោយមក ឪពុក​របស់​ក្មេងប្រុស​បាន​បររថ​យន្ត​ត្រឡប់មក​កន្លែង​ដើម​វិញ ប៉ុន្តែ​កូន​បាន​បាត់​ខ្លួន​ទៅហើយ​។​
 
​ឪពុកម្តាយ​របស់​ក្មេងប្រុស​រូបនេះ​ចង់​ដាក់ទោស​កូន​ដែល​បាន​លេង​គប់​ដុំថ្ម ពេលដែល​ពួកគេ​ទៅលេង​នៅ​ស្ទឹង​មួយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​កើតហេតុ នេះ​បើតាម​បណ្តាញ​ព័ត៌មាន​របស់​ជប៉ុន​៕
 
​ប្រភព​៖ abcnews

© រក្សាសិទ្ធិដោយ thmeythmey.com