ជាតិ
លោក ម៉ុង ឫទ្ធី មាន​មហិច្ឆតា​ចង់​ឲ្យ​ពលរដ្ឋ​១​លាន​នាក់​មានផ្ទះ​និង​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​លោក​
01, Jun 2016 , 7:39 am        
រូបភាព
 
​ខេត្ត​ព្រះសីហនុ​៖ លោក ម៉ុង ឫទ្ធី បាន​ប្រាប់​ក្រុមយុវជន​កាលពី​ថ្ងៃទី​២១ ឧសភា​ថា លោក​មិនទាន់​ក្លាយជា​បុគ្គល​ជោគជ័យ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឡើយ​។ លោក​បញ្ជាក់ថា ក្នុង​ជីវិត​ពាណិជ្ជកម្ម​របស់​លោក គឺ​លោក​ទើប​ធ្វើ​បានតែ ៤០​ភាគរយ​ប៉ុណ្ណោះ​។ លោក ម៉ុង ឫទ្ធី បាន​ព្រលយ​សំដី​យ៉ាងច្បាស់ៗ​ថា មុននឹង​លោក​ស្លាប់ លោក​ចង់​ជួយ​ពលរដ្ឋ​ខ្មែរ​១​លាន​នាក់ ឲ្យ​មានផ្ទះ និង​ដីធ្លី​រស់នៅ​សមរម្យ ក្នុង​តំបន់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​របស់លោក​។

 
​គ្រប់​ផ្ទះ ដែល​លោក ម៉ុង ឫទ្ធី សង់​ឲ្យ​កម្មករ​រស់នៅ គឺ​លោក​បាន​សរសេរ​ពី​បទបញ្ជាផ្ទៃក្នុង ចំនួន ៤​ចំណុច​។ ទី​១ ចេះ​សាមគ្គី​ផ្ទៃក្នុង មិន​ខ្ចីបុល​ពី​អ្នកណា​ទាំងអស់​។ ទី​២ ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។ ទី​៣ រួមគ្នា​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ រួមទាំង​តុងទីន និង​កន្ទុយលេខ​ផង​។ និង​ទី​៤ រួមគ្នា​ថែរក្សា​ការពារ​សត្វព្រៃ ព្រៃឈើ និង​ដាំ​ដើមឈើ​ឡើងវិញ​ឲ្យ​បាន​ច្រើន​។​
 
​លោក ម៉ុង ឫទ្ធី ពន្យល់ថា មូលហេតុ​ដែល​លោក​សរសេរ​បម្រាប​ទាំងនោះ ដោយសារ​លោក​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​តុលាការ​។ «​អ្នកឈ្នះ​ញញឹម  អ្នកចាញ់​ទឹកភ្នែក​»​។ នេះ​ជា​សំដី​របស់លោក ម៉ុង ឫទ្ធី មុននឹង​លោក​បន្ត​និយាយប្រាប់​ក្រុមយុវជន ដែល​ចូលទៅ​ទស្សនកិច្ច​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​ថា អ្នកមាន​ហូប​តិចជាង​អ្នកក្រ​។ ក្នុងនោះ​លោក​ចង់​និយាយ​សំដៅលើ​ខ្លួនឯង​ថា លោក​ក៏​មិន​ធ្លាប់​ស្គាល់​ខារ៉ាអូខេ ឫ​ល្បែងស៊ីសង​អ្វី​នោះដែរ​។​ល​៕
 
​សូម​ស្តាប់​សំឡេង​លោក ម៉ុង ឫទ្ធី​







 
 
 
 

Tag:
 ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com