បទយកការណ៍ / បទសម្ភាសន៍
ជនជាតិភាគតិច​លំបាក​រស់នៅ ព្រោះ​អត់​សត្វព្រៃ និង​ព្រៃឈើ​ធម្មជាតិ​
01, Jun 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖  ជនជាតិដើម​ភាគតិច​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​បញ្ហា​រស់នៅ​ប្រចាំថ្ងៃ ដោយសារ ពួកគេ​បាត់បង់​សត្វព្រៃ និង​ព្រៃឈើ​ដែល​ចិញ្ចឹមជីវិត​ពួកគេ តាំងពី​ដូនតា ជំនាន់​មុនៗ​។ ជនជាតិ ដើម​ភាគតិច​ក្នុង​ខេត្ត​ភាគ​ឦសាន ប្រទេស​កម្ពុជា បាន និង​កំពុង​ផ្លាស់ប្តូរ​ពី​ការរស់នៅ​តាមបែប​ប្រពៃណី​បុរាណ មក​រស់នៅ​តាមបែប​ទំ​នើ​ប​វិញ ស្របពេល​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​ក​សិ​ឧស្សា ហក​ម្ម ក្រុមហ៊ុន​រុករក​រ៉ែ កំពុង​វិនិយោគ​ក្នុង​តំបន់​ព្រៃភ្នំ​តំបន់​ពួកគេ​រស់នៅ​។​

 
​លោកស្រី ដាំ ច​ន្ធី អាយុ ៦២​ឆ្នាំ នាយិកា​អង្គការ​សមាគម​ខ្មែរលើ​-​រតនគិរី បាន​និយាយថា ពលរដ្ឋ​ជនជាតិដើម ភាគតិច​លំបាក​រស់នៅ​តាមបែប​ស​ម័​យ​ទំនើប ព្រោះ​ពួកគេ​មានចំណេះ​វិជ្ជា​តិចតួច និង​ពុំ​អាច​រក​ចំណូល​ទទួលទាន​ប្រចាំថ្ងៃ​ដូច​ជនជាតិខ្មែរ​ឡើយ​។ ប៉ុន្តែ លោកស្រី​ជនជាតិ​ទំពួន រូបនេះ បាន​លើកឡើងថា ការអភិវឌ្ឍ​នឹង​អាចជួយ​ជីវភាព​ពួកគេ ប្រសិនបើ​ការអភិវឌ្ឍ​នោះ មិន​ប៉ះពាល់​ដល់​ការរស់នៅ​ជនជាតិដើម​ភាគតិច​។ 
 
​តើ​ជនជាតិ​ខេត្តរតនគិរី​មាន​ប៉ុន្មាន​ជនជាតិ​? អ្វីខ្លះ​? ប៉ុន្មាន​នាក់​? តើ​ពួកគេ​ប្រកប​រប​អ្វី បច្ចុប្បន្ន​? តើ​ការអភិវឌ្ឍន៍​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ នាំ​ឲ្យ​ជនជាតិភាគតិច​មាន​ជីវភាព​ល្អប្រសើរ ឬទេ​? ហេតុអ្វី​ល្អ និង​មិនល្អ​?
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន អេឡិចត្រូនិក​ថ្មីៗ និង​លោកស្រី ដាំ ច​ន្ធី នាយិកា​អង្គការ​សមាគម​ខ្មែរលើ​-​រតនគិរី ដូចតទៅ​៖



​សូមបញ្ជាក់ថា អង្គការ​សមាគម​ខ្មែរលើ ផ្តោត​គំនិត​លើ​កា​រលើ​ស្ទួយ​ជីវភាព​ជនជាតិភាគតិច ក្រោម​ជំនួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​។ បច្ចុប្បន្ន អង្គការ​មួយ​នេះ ស្ថិតក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​៕

Tag:
 ជនជាតិភាគតិច​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com