រូបត្លុក
នយោបាយ​ខ្មែរ​៖ «​ខ្ញុំ​បិទ​ភ្នែក និង​បិទ​ត្រចៀក​ហើយ​»
01, Jun 2016 , 9:45 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ជាធម្មតា ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ចូលរួម​តាមដាន​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែរ​។ ពេលខ្លះ មិន​ត្រឹមតែ​ចូលរួម​តាមដាន​ទេ តែ​ត្រូវ​ចូលរួម​កាច់ចង្កូត​ទៀតផង​។ ប៉ុន្តែ នៅពេលដែល​ពួកគេ​ចូលរួម​តាមដាន និង​ចូលរួម​កាត់​ចង្កូត​យូរៗ​ទៅ ធ្វើ​ឲ្យ​ពួកគេ​ធុញ​ទ្រាន់ លែង​ចង់ដឹង ចង់​លឺ​ទៀតហើយ​។



​យុទ្ធសាស្ត្រ​នយោបាយ​ដដែលៗ តាំងពី​ឆ្នាំ​១៩៩៣​មក ​ធ្វើ​ឲ្យ​ពលរដ្ឋ​សាមញ្ញ អ្នកតាមដាន​នយោបាយ អ្នកជំនួញ និស្សិត​បញ្ញវន្ត មួយចំនួនធំ សម្តែង​ការមិន​ពេញ​ចិត្តនឹង​អ្នកនយោបាយ​ខ្មែរ​។ នៅតាម​តុ​កា​ហេ្វ​ស្ទើរ​គ្រប់​ទីកន្លែង ពួកគេ​នាំគ្នា​និយាយថា ធុញ​នឹង​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះ​ណាស់​។ ធុញទ្រាន់ ពីព្រោះ ពួកគេ​ចង់ឃើញ​អ្នកនយោបាយ​ប្តូរ​ពី​រឿង​«​ឈ្លោះ​គ្នា​»​ឥត​សូវ​មាន​ប្រយោជន៍ ទៅ​ជជែក​គ្នា​ពី​រឿង​អភិវឌ្ឍ​ជាតិ​ឲ្យ​បាន​ច្រើន ជាការ​ប្រសើរ​ជាង​៕

© រក្សាសិទ្ធិដោយ thmeythmey.com