ជាតិ
ភ្លៀង​ជាង​១​ម៉ោង​នៅ​ភ្នំពេញ​៖ ហៀរ​លូ រលំ​ដើមឈើ លិច​ផ្លូវ ស្រុតដី​
08, Jun 2016 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ភ្លៀង​ធ្លាក់ ដោយ​លាយឡំ​ជាមួយនឹង​ខ្យល់​បក់​ខ្លាំង​ជាង​មួយ​ម៉ោង​ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែមិថុនា នេះ បណ្តាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​។  ភ្ញៀ​ង​មួយ​មេ​ធំ​នេះ ឲ្យ​លូទឹកស្អុយ​ហូរ​ទឹក​ពេញ​ផ្លូវ ដើមឈើ​បាក់​រលំ​សង្កត់​លើ​រថយន្ត ករណី​ស្រុតដី​នៅ​ម្តុំ​ពហុ​កីឡដ្ឋាន​ជាតិ និង​លិច​ផ្លូវ ជាពិសេស​នៅតាម​មុខផ្ទះ​ប្រជាពលរដ្ឋ​។​

 
 
​នៅ​ខាងលិច​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រថយន្ត​៤​គ្រឿង​ត្រូវ​ខូចខាត ដោយសារ​ដើម​អំពិល​រលំ​លើ​។ នេះ​បើតាម​យោងតាម​ការចុះ​ទៅដល់​ផ្ទាល់​របស់​អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ។​
 
​នៅ​ផ្នែក​ខាងកើត​នៃ​របង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក មាន​រថយន្ត​យ៉ាងហោចណាស់​៣​គ្រឿង បាន​រង​ការខូចខាត​ដោយសារតែ​ការបាក់​ផ្លូវ ក្រោយ​កម្លាំង​ទឹកភ្លៀង​ដែល​ហូរ​ខ្លាំង​។​
 
​ដោយឡែក ទឹកស្អុយ​បាន​ហូរ​ចេញ​ពេញ​ផ្លូវ​នៅត្រង់ចំណុច​លូរ​ទឹកស្អុយ​បឹងត្របែក ដែល​បង្កក្តី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​។​
 


តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក គេ​សង្កេតឃើញ​មានការ​បង្ហោះ​ព្រោងព្រាត​នូវ​រូបភាព​ទឹក​លិច​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​។​










© រក្សាសិទ្ធិដោយ thmeythmey.com