ជាតិ
យ៉ានតាមដងផ្លូវ
ម្រេច​កំពត​មាន​រសជាតិ និង​ក្លិន​ឈ្ងុយ​ប្លែក​
25, Jun 2016 , 3:59 pm        
រូបភាព
​ម្រេច​បាន​ស្ថិតនៅ​ក្នុងចំណោម​ផលិតផល​កំពូល​ទាំង​១០​របស់​កម្ពុជា​។ ដំណាំ​ម្រេច​ត្រូវបាន​ដាំ​ពលរដ្ឋ​ខ្មែរ​និយម​ដាំ​នៅក្នុង​ខេត្តកំពត ព្រះសីហនុ កំពង់ចាម រតនគិរី មណ្ឌលគិរី និង​ក្រចេះ​ជាដើម ដោយ​គេ​យល់ថា​តំបន់​ទាំងនេះ​អំណោយផល​ដល់​ដំណាំ​ប្រភេទ​នេះ​។​



​ប៉ុន្តែ​ម្រេច​ខេត្តកំពត​បានក្លាយ​ជា​ផលិតផល​ល្អ​លើសគេ ដោយ​ទទួលបាន​ការទទួលស្គាល់​វិញ្ញាបនបត្រ​បញ្ជាក់​ភូមិសាស្ត្រ​ទៀតផង​។ ក្រៅពី​ការផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ម្រេច​កំពត​ក៏ត្រូវ​បាន​វេច​ខ្ចប់​នាំ​ចេញទៅ​ទីផ្សារ​នៅ​ប្រទេស​អូស្ត្រាលី និង​អឺរ៉ុប​ដែរ​។​

​សូម​ទស្សនា​រូបភាព​ម្រេច​កំពត​ខាងក្រោម​នេះ​៖


























© រក្សាសិទ្ធិដោយ thmeythmey.com