អត្ថបទពាណិជ្ជកម្ម
Panasonic បានដាក់​បង្ហាញ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ The SKY SERIES​បច្ចេកវិទ្យា​ជំនាន់​ថ្មី​កាន់តែ​ទំនើប​
26, Jun 2016 , 10:18 am        
រូបភាព
ដោយ:
Panasonic ក្រុមហ៊ុន​លក់​សម្ភារ​អេ​ឡិច​ត្រូ​និ​ច បានដាក់​តាំង​បង្ហាញ​នូវ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ The SKY SERIES បច្ចេកវិទ្យា​ជំនាន់​ថ្មី​កាន់តែ​ទំនើប ធ្វើ​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៦​។​កម្មវិធី​នេះ មានការ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ Panasonic មកពី​ប្រទេស​ជប៉ុន សិង្ហបូរី ព្រមទាំង​តំណាង​ចែកចាយ​បន្ត និង​អ្នកសារព័ត៌មាន​ផងដែរ​។​

SKY SERIES ថ្មី​នេះ គឺជាបច្ចេកវិទ្យាចុងក្រោយ​​ដែលមានការផ្លាស់ប្ដូរ​យ៉ាងខ្លាំង និង​គួរ​ឲ្យ​កត់សម្គាល់​មួយ​របស់ Panasonic ដែល​នឹង​កំណត់​ស្តង់ដារ​ថ្មី​មួយ​នៃ​ម៉ាស៊ីនត្រជាក់​ជំនាន់​ថ្មី​។ Panasonic បានធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត និង​បាន​រកឃើញថា បន្ថែម​ពីលើ​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា​សម្រាប់​ការធ្វើ​ឲ្យ​ត្រជាក់​កាន់តែ​លឿន ភាព​អាច​ពឹងផ្អែក​បាន និង​បរិស្ថាន​រស់នៅ​ដែលមាន​សុខភាព​កាន់តែ​ល្អ អតិថិជន​ក៏មាន​បំណង​កាន់កាប់​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ដែល​បន្ថែម​សោភ័ណ​-​ភាព​ដល់​គេហដ្ឋាន​របស់​ពួកគេ​ផងដែរ​។



​លោក Paul Wong នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Panasonic ប្រចាំ​ប្រទេស​សិង្ហ​បុរី បាន​មានប្រសាសន៍ថា SKY SERIES រួមបញ្ចូល​ការបន្ត​ផ្តល់​ភាពល្អ​ឥតខ្ចោះ​ដែលមាន​នៅក្នុង​ទស្សនៈ​វិទ្យា​ផលិតផល​ម៉ាស៊ីនត្រជាក់ Panasonic – “Kai” ដើម្បី​ផាសុកភាព សុខភាព “Ken” និង “Bi” ដើម្បី     សម្រស់​។​

​នវានុវត្តន៍​ថ្មីៗ និង​អត្ថប្រយោជន៍​សំខាន់ៗ​មួយចំនួន​នៃ SKY Series រួមមាន​៖-
•​    ​ការបញ្ចេញ​សារធាតុ​ត្រជាក់​ដោយ​កាំរស្មី ទប់ស្កាត់​ការធ្វើ​ឲ្យ​ត្រជាក់​ខ្លាំងពេក និង​រក្សា​ការផ្តល់​សំណើម​ដល់​ស្បែក​។ នេះ​គឺជា​អត្ថប្រយោជន៍​ជាពិសេស​មួយ​សម្រាប់​បន្ទ​ប់​គេង ដូច្នេះ​អ្នក​អាច​ក្រោកពីដំណេក​ប្រកបដោយ​ភាពស្រស់​ស្រាយ​បន្ទាប់​ការ​គេង​លក់​យ៉ាង​ស្កប់ស្កល់​ពេញ​មួយ​យប់​។​

•​    ​Nanoe-G ដែល​កំណត់​លក្ខណៈ​នៃ​ស៊ែ​ន​ស៊័​រ​ធូលី​ដី ពិនិត្យ​តាមដាន​ឥតឈប់ឈរ​អំពី​កម្រិត​កំហាប់​ភាគល្អិត​នានា​ដែលមាន​នៅក្នុង​ខ្យល់​។​

•​    ​អ្នកគ្រប់គ្រង SKY ភ្លើង​ខាងក្រោយ មាន​អេក្រង់​ដែលមាន​ពន្លឺ​នៅ​ផ្នែក​ខាងក្រោយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការកែសម្រួល​នានា​ដោយ​ពុំ​ចាំបាច់​បើកភ្លើង​ឡើយ​។ វា​ក៏​ពាំនាំ​មកជា​មួយ​នូវ​ឧបករណ៍​កំណត់​សីតុណ្ហភាព​ដ៏​ច្បាស់លាស់​មួយ​ផងដែរ - ដែលមាន​ការដំឡើង​សីតុណ្ហភាព ០,៥ អង្សារ​សេ​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com