ពីនេះ ពីនោះ
ខ្លែង​ខ្មៅ​ចុង​ស្លាប​ពេល​ហើរ​ឃ្លាត​ពីគ្នា​រាង​ដូច​ម្រាមដៃ​
28, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លែង​ខ្មៅ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ពេល​ពេញវ័យ​ជាទូទៅ​ដងខ្លួន​ពណ៌​ត្នោត​ទុំ កន្ទុយ​វែង និង​ឆែក​បន្តិច ចុង​ស្លាប​ទី​១ ពេល​ហើរ​ឃ្លាត​ពីគ្នា រាង​ដូច​ម្រាមដៃ មាន​ដៅ​ឆូត​ស​ក្រោម​ស្លាប​ត្រង់​គល់​ស្លាប​ទី​១​។ ប៉ុន្តែ​ពេល​មិនទាន់​ពេញវ័យ ដងខ្លួន​មាន​ដៅ​ឆូត និង​អង្ក​ន់ស​ពាសពេញ​ខ្លួន​។ បក្សី​នេះ​ភាគច្រើន​រស់នៅ​តំបន់​វាល និង​តាម​ទីក្រុង ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ  តែ​បក្សី​ប្រភេទ​នេះ មួយចំនួន​បង្ហាញខ្លួន​តែ​រដូវប្រាំង​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែតុលា ដល​កុម្ភៈ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com