អត្ថបទពាណិជ្ជកម្ម
ពិធី​ការិនី​ល្បីឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ​
28, Jun 2016 , 9:12 am        
រូបភាព
​ពិធី​ការិនី​ល្បីឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា បាន​ចូល​រួមជាមួយ​កម្មវិធី ជីវិត​ពិត​របស់​ស្ថា​នី​ទូរទស្សន៍ ភី​អិន​អី​ន “​មុខរបរ​ខ្ញុំ​” ក្នុងនាម​ជា​ពិធី​ការិនី​កម្មវិធី​ផ្ទាល់​តែម្តង​។​

​កញ្ញា នាង សុ​វ៉ាន់​ណា ដែល​មនុស្ស​ភាគច្រើន ស្គាល់​ថា Dj Nana នឹង​បង្ហាញ​វត្តមាន​រួមគ្នា​ជាមួយ​កំពូល​តារាភាពយន្ត​ជើងចាស់​របស់​កម្ពុជា លោក ទេព រិន្ទ​ដា​រ៉ូ ក្នុង​កម្មវិធី “​មុខរបរ​ខ្ញុំ​” របស់ ភី​អិន​អិន​។​

​លោក ទេព រិន្ទ​ដា​រ៉ូ តារាភាពយន្ត​ល្បី​មួយរូប​របស់​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ដោយមាន​ទេពកោសល្យ​ជាច្រើន​ឆ្នាំ ក្នុង​វិស័យ​ភាពយន្ត ក៏​នឹង​ត្រឡប់មក​ជាថ្មី ចូលរួម​ក្នុង​កម្មវិធី​ជីវិត​ពិត​មួយ​នេះ​។​

​កម្មវិធី​រដូវ​កាល​ទី​១​កន្លងមក លោក​ធ្លាប់បាន​ចូលរួម​ជាមួយ​កម្មវិធី ក្នុងនាម​ជា​គណៈកម្មការ ខណៈ​វត្តមាន​របស់លោក ក្នុង​រដូវ​កាល​ទី​ពីរ​នេះ គឺ​ប្លែក​ពី​រដូវ​កាល​ទី​១ ព្រោះ លោក ទេព រិន្ទ​ដា​រ៉ូ មិនមាន​តួនាទី​ជា​គណៈកម្មការ​ទៀត​នោះឡើយ​។​

​លោក Jimmy ផលិតករ​ប្រតិបត្តិ​កម្មវិធី មុខរបរ​ខ្ញុំ បញ្ជាក់ថា « ពួកយើង​បានកែតម្រូវ​លក្ខ​ខ​ន្តិ​កៈ​បន្តិច​ពាក់ព័ន្ធ និង​ការកំណត់​ជោគវាសនា បេក្ខជន ដែល​ត្រូវ​នៅ​បន្ត​ក្នុង​កម្មវិធី ឬ​ត្រូវ​ចាក​ចេញពី​កម្មវិធី​។​» 



​ផលិតករ​រូបនេះ បន្តថា Dj Nana រំពឹង​នឹងចូលរួម​ជាមួយ​បេក្ខជន​ទាំង​១០​រូប ក្នុងការ​ប្រជែង​ជាច្រើន ខណៈ លោក ទេព រិ​ន​ដា​រ៉ូ និង​តាមដាន​ការប្រកួតប្រជែង​របស់​ពួកគេ​ពី​ស្ទូ​ឌី​យ៉ូ ហើយ​និង​សម្រេចចិត្ត​បោះឆ្នោត​ថា បេក្ខជន​រូប​ណា នឹងត្រូវ​ចាកចេញ​។​»

​ពីបទ​ពិសោធន៍​ជោគជាំ និង​ជោគជ័យ​ជាច្រើន ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ មកទល់​និង​ពេលនេះ Nana  ក៏​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ ម្តង​រួចមកហើយ​កាលពី​រដូវ​កាល​ទី​១ ក្នុងនាម​ជា​អ្នក​បង្ហាត់បង្ហាញ​ទៅដល់​បេក្ខជន​ក្នុង​កម្មវិធី ខណៈ​រដូវ​កាល​ទី​២​នេះ Nana និង​ដើរតួ​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​កម្មវិធី​វិញ​ម្តង​។​

Dj Nana បាន​លើកឡើងថា “​កម្មវិធី មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២ របស់ ភី​អិន​អិន នឹង​ចាប់ផ្តើម​ផ្សាយ​ជូន​ទស្សនា ពីថ្ងៃ​ទី ៤ កក្កដា ខាងមុខនេះ​តទៅ ដោយ​បង្ហាញជូន​នូវ​បេក្ខជន ដែល​សុទ្ធសឹងតែ​មានបទពិសោធន៍​លើ​អាជីវកម្ម​ក្នុង​ជីវិត​ពិត​របស់​ពួកគេ ក៏ដូចជា​និស្សិត​បញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ផ្នែក​ពាណិជ្ជកម្ម​ជាដើម​” ។​

​កិច្ចការ​ចាំបាច់​មួយរ​បស់ Dj Nana គឺ​ធ្វើយ៉ាងណា​រៀបចំ​ឲ្យ​ចេញ​ជា​វិញ្ញាសារ​ប្រជែង​សម្រាប់​បេក្ខជន​ទាំង​១០​រូប​។​

​កម្មវិធី​នេះ នឹង​ផ្សាយ​ជូន​រៀងរាល់ថ្ងៃ ចន្ទ​ដល់​សុក្រ ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង ៨:៣០​នាទី​យប់ ផ្តោត​សំខាន់​ទៅលើ​ការប្រកួតប្រជែង​ពិត​ប្រាក​ដ៏​មួយ ទៅក្នុង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលមក​កាន់​ទំព័រ ហ្វេ​ស​បុក របស់ ភី​អិន​អិន តាមរយៈ​អាសយដ្ឋាន https://www.facebook.com/PNNMyPlace
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com