កីឡាអន្តរជាតិ
អន្តរជាតិ
Hodgson លាលែង​ពី​តំណែង​គ្រូបង្វឹក​អង់គ្លេស ក្រោយ​ចាញ់​អ៊ីស្លង់ ២-១
28, Jun 2016 , 11:01 am        
រូបភាព
 
 
 
​លោក Roy Hodgson សម្រេច​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ហើយ​ក្រោយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​អឺរ៉ូ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​


 
​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​វ័យ​៦៨​ឆ្នាំ បាន​ឡើង​ដឹកនាំ​អ​ង៉​គ្លេ​ស​រយៈពេល​៤​ឆ្នាំ​មកហើយ​ដោយ​ជំនួស​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Fabio Capello​។ លោក​បាន​ដឹកនាំ​ក្រុម​នេះ​ឈ្នះ​៣៣​ប្រកួត​ក្នុងការ​បង្ហាញខ្លួន​ទាំង​៥៦​ដង​នា​ការដឹកនាំ​កន្លងមក​។​
 
​បន្ទាប់ពី​ធ្លាក់​ចេញពី Euro ដោយ​ចាញ់ Iceland  ២​ទល់នឹង​១ កាលពី​យប់មិញ​លោក Hodgson បាន​និយាយថា​៖«​លោក​ពិតជា​សោកស្តាយ​ណាស់​ដែល​អ្វីៗ​ត្រូវ​បញ្ចប់​នៅពេលនេះ​។ ខ្ញុំ​សង្ឃឹមថានឹង​អាច​ឃើញ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​នៅ​ថ្ងៃ​ណាមួយ​»​។​
 
​យ៉ាងណាក៏ដោយ អ៊ី​ស្លង់​ដែលជា​ប្រទេស​មាន​ប្រជាជន​សរុប​ប្រមាណ​តែ​ជាង​៣​សែន​នាក់​នេះ បានបង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ​ជាមួយ​អង់គ្លេស​ដោយ​អាច​បន្ត​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែល​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​តែម្តង នៃ​ព្រឹត្តិការណ៍​អឺរ៉ូ​២០១៦​នេះ ៕


 
 
 

Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com