ជាតិ
ពី​ចាញ់​-​ចាញ់ មក​ឈ្នះ​-​ឈ្នះ សម្តេច ហ៊ុន សែន ឲ្យ​ផ្កាយ​បី ម៉ម ស្រ៊ី​ម​វណ្ណា ធ្វើការ​ដូចដើម​
30, Jun 2016 , 5:55 pm        
រូបភាព
ឧ​ត្ត​ម​សេនី​យ៌ ម៉ម ស្រ៊ី​ម​វណ្ណា និង អនុ​សេនី​យ៌ សូត្រ កញ្ញា។ រូបថត ហ្វេសប៊ុក​ សម្តេច ហ៊ុន សែន
ឧ​ត្ត​ម​សេនី​យ៌ ម៉ម ស្រ៊ី​ម​វណ្ណា និង អនុ​សេនី​យ៌ សូត្រ កញ្ញា។ រូបថត ហ្វេសប៊ុក​ សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
នា​ល្ងាច​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចិត្ត​និរាករណ៍​ចោល​នូវ​អនុក្រឹត្យ​របស់ខ្លួន​ពី​ព្រឹក​មិញ ដោយ​ទុក​ឲ្យ​ឧ​ត្ត​ម​សេនីយ​ឯក ម៉ម ស្រ៊ី​ម វណ្ណា បន្ត​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ កាលពី​ព្រឹក សម្តេច​បានចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង លោក ម៉ម ស្រ៊ី​ម​វណ្ណា ជា​អគ្គនាយករង​ឲ្យ​ទៅ​បម្រើការ​នៅ​ក្រសួងមហាផ្ទៃ ទាក់ទង​នឹង​ករណី​មិន​គោរព​ច្បាប់​ចរាចរណ៍​។​



​សម្តេច​បានសរសេរថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បានដឹងថា ឧ​ត្ត​ម​សេនី​យ៌ ម៉ម ស្រ៊ី​ម​វណ្ណា និង អនុ​សេនី​យ៌ សូត្រ កញ្ញា បាន​ជួបគ្នា​ហើយ​ទទួលស្គាល់​កំហុស​រៀងៗ​ខ្លួន ព្រមទាំង​បាន​ប្តេជ្ញាចិត្ត​ខិតខំ​កែប្រែ​កសាង​ខ្លួន​អោយក្លាយ​ទៅជា​មន្ត្រី​ល្អ​ដើម្បី​បម្រើ​ប្រទេសជាតិ​។ ខ្ញុំ​សង្ឃឹមថា​សកម្មភាព​បែប​នេះ នឹង​កើតមានឡើង​កាន់តែច្រើន​ជាមួយ​មន្ត្រី​របស់​យើង​នៅ​ទូទាំងប្រទេស​»​។​
​សម្តេច បាន​លើកឡើងថា នេះ​ជាការ​ប្រែក្លាយ​ពី​ស្ថានភាព​ចាញ់​ចាញ់ ដែលមាន​កន្លងមក​ទៅជា​ស្ថានភាព ឈ្នះ​ឈ្នះ នៅ​ប៉ុន្មាន​ម៉ោង​មុននេះ​។ ក្នុងស្ថានភាព​បែបនេះ​គ្មាន​ការចាំបាច់​ដាក់វិន័យ​អ្នកណា​ទាំងអស់ ដោយ​សម្តេច​ចាត់ទុកថា​មន្ត្រី​ទាំង​២ រូប​បាន​ជួយ​បង្កើតឡើង​នូវ​វប្បធម៌​នៃ​ការផ្សះផ្សារ និង​សាមគ្គីភាព​ក្នុងចំណោម​មន្ត្រី​រួម​ការងារ​បន្ទាប់ពី​មាន​បញ្ហា​ជាមួយគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com