ជាតិ
សេដ្ឋកិច្ច
ទេសចរអន្តរជាតិមកកម្ពុជា ១,៨លាននាក់ ខណៈខ្មែរចេញទៅក្រៅ៤៥ម៉ឺននាក់ក្នុងត្រីមាសទី១
× ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ មានចំនួន ១,៨៧លាននាក់ កើនឡើង ៩,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីចុងសប្ដាហ៍មុន។
ក្នុងចំណោមទេសចរអន្តរជាតិទាំងនោះ ភ្ញៀវចិននៅតែឈរនៅលេខរៀងទី១ក្នុងចំនួន ៦៨ម៉ឺនាក់ កើនឡើង ៣៥ភាគរយ ដែលតាមពីក្រោយដោយវៀតណាម ១៨,៦ម៉ឺននាក់ និងឡាវ ១២ម៉ឺននាក់។ គួររម្លឹកថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ៦,២លាននាក់ កើនឡើង ១០,៧ភាគរយ។
ដោយឡែកពលរដ្ឋកម្ពុជាដែលធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសវិញមានចំនួន ៤៥,៦ម៉ឺននាក់ កើនឡើង ៣,៩ភាគរយ។ កាលពីឆ្នាំ២០១៨ កន្លងមក ទេសចរខ្មែរបានចេញទៅបរទេស ១,៩៩លាននាក់ កើនឡើង ១៣,៩ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com