ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ម្ញ៉ិកម្ញ៉ក់, ម្ង៉ិកម្ង៉ក់, ម្ញ៉ែម្ញ៉, ម៉ែ្យម្យ៉, ង៉ិកង៉ក់, ញ៉ិកញ៉ក់ មានន័យ​ប្រហាក់​ប្រហែលគ្នា
27, Mar 2024 , 7:29 am        
រូបភាព
ទោះបីវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន​ ណាត លើក​យកពាក្យ «ម្ញ៉ិកម្ញ៉ក់, ម្ង៉ិកម្ង៉ក់, ម្ញ៉ែម្ញ៉, ម៉ែ្យម្យ៉, ង៉ិកង៉ក់, ញ៉ិកញ៉ក់» មក ពន្យល់​ផ្សេង​ៗគ្នាក៏ដោយ ប៉ុន្តែពាក្យទាំងនេះ មានន័យ​ប្រហាក់ប្រហែលគ្នា។

 
សារព័ត៌មានថ្មីៗ សូម​លើកយកពាក្យនីមួយៗ មកពន្យល់ដូចខាងក្រោម៖
 
«ម្ញ៉ិកម្ញ៉ក់»៖ ដែលធ្វើឫកឬអាការញ៉ិកញ៉ក់។ ឫកម្ញ៉ិកម៉្ញក់; ធ្វើម្ញ៉ិកម្ញ៉ក់ ( ច្រើនតែស្រ្តី ) ។
 
«ម្ង៉ិកម៉្ងក់»៖ ដែលធ្វើឫកមាយាង៉ិកង៉ក់។ ឫកម្ង៉ិកម៉្ងក់, ធ្វើម្ង៉ិកម៉្ងក់ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។
 
«ម៉្យែម៉្យ» ( ពាក្យសាមញ្ញ)៖ ម្ញ៉ែម្ញ៉ដោយបញ្ចេញអាការកិរិយាម្ញ៉ិកម៉្ញក់ក្នុងលក្ខណៈមាយា។ វាចេះតែមកនិយាយម៉្យែម៉្យនាំឲ្យអផ្សុក រកតែធ្វើការអីពុំកើត ។
 
«ម្ញ៉ែម្ញ៉»៖ ដែលបញ្ចេញវាចាលាយដោយសូរឮញ៉ែវែងៗហាក់ដូចជាត្រអៀន ដោយអាការមាយាឬរំអុកឲ្យធ្វើម្ញ៉ែម៉្ញ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។
 
«ង៉ិកង៉ក់»៖  ងេកងោក, ធ្វើមាយាញ៉ិកញ៉ក់ (ម្ញ៉ិកម្ញ៉ក់) ។ ដែលមានដំណើរញ៉ិកញ៉ក់។ ដើរង៉ិកង៉ក់, ធ្វើង៉ិកង៉ក់ ។
 
«ញ៉ិកញ៉ក់»៖  ដែលង៉ិកង៉ក់ រម៉េះរម៉ោះដោយអាការមាយា ( ច្រើននិយាយចំពោះតែស្រ្តី ឬកូនក្មេង )។ ដើរញ៉ិកញ៉ក់; ដំណើរញ៉ិកញ៉ក់, ឫកញ៉ិកញ៉ក់៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com