ជាតិ
កោះកុង និងព្រះសីហនុ​ នឹងមានជំនន់ទឹកភ្លៀងលាយឡំខ្យល់កន្រា្តក់ និងរលកសមុទ្រខ្ពស់ៗ
11, Jul 2022 , 2:12 pm        
រូបភាព
ព្រះសីហនុ នឹងមានភ្លៀងលាយឡំរលកសមុទ្រខ្ពស់ៗ ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើ់ដំណើរតាមផ្លូវទឹក។ រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម
ព្រះសីហនុ នឹងមានភ្លៀងលាយឡំរលកសមុទ្រខ្ពស់ៗ ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើ់ដំណើរតាមផ្លូវទឹក។ រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
 ភ្នំពេញ៖ ខេត្តកោះកុងនិងព្រះសីហនុ នឹងមានភ្លៀងខ្លាំងចាប់ពីថ្ងៃទី១១ដល់១៤ខែកក្កដា នេះ ដោយរងឥទ្ធិពលសម្ពាធទាបITCZ និងខ្យល់មូសុងនិរតីខ្លាំងមកលើមាត់សមុទ្រ។


ខេត្តទាំង២នេះ នឹងមានខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
 
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ អូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយខ្យល់មូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ។  ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្ដាលខេត្តមួយចំនួន និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
 
ជាមួយគ្នានេះ ផ្នែកមួយចំនួន នៅក្នុងភូមិសាស្រ្តខេត្តកោះកុងនិងខេត្តព្រះសីហនុ នឹងមានជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។ 
 
ក្រសួងធនធានទឹក និងឧតុនិយម ឱ្យពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ដើម្បីជៀសវាងគ្រោះថ្នាក់ផ្នេងៗ ដែលអាចកើតមានជាយថាហេតុ៕
 
 
 

Tag:
 អាកាសធាតុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com