ជាតិ
កម្ពុជា មានបំណង លក់ថាមពលអគ្គិសនីទៅសិង្ហបុរី ទំនប់វារីអគ្គិសនីនៅខេត្តកោះកុង។ រូបពី ក្រសួងរ៉ែ និងថាមពល
× ភ្នំពេញ៖ ភាគីកម្ពុជា មានបំណងលក់ថាមពលអគ្គិសនីទៅ សិង្ហបុរី តាមការតភ្ជាប់ខ្សែបណ្ដាញក្រោមបាតសមុទ្រ។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងបែបនេះ នៅវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ហើយបញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតនិងផ្គត់ផ្គង់។
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ និងថាមពល៖
លោក កែវ រតនៈ បញ្ជាក់ថាភាគីសិង្ហបុរី ជជែកជាមួយកម្ពុជា ពីការតភ្ជាប់បំណ្ដាញអគ្គិសនី ដោយតភ្ជាប់ក្រោមបាទសមុទ្រ ឆ្លងកាត់ម៉ាឡេស៊ី វៀតណាម មកកាន់កម្ពុជា និងឡាវ។ លោកពន្យល់ហេតុផល ដែលសិង្ហបុរីចង់បានប្រភពថាមពលអគ្គិសនីពីកម្ពុជា និងឡាវ ដោយសារយល់ឃើញថា សម្បូរប្រភពថាមពលស្អាត។
សព្វថ្ងៃនេះ កម្ពុជា ប្រើប្រាស់ប្រភពថាមពលអគ្គិសនីស្អាត ប្រមាណ៦០ភាគរយ។ នៅឆ្នាំ២០២៣នេះ កម្ពុជា ទិញថាមពលអគ្គិសនីពីវៀតណាម ត្រឹមតែ១ភាគរយប៉ុណ្ណោះ ។ ដោយឡែក ប្រភពថាមពលអគ្គិសនីស្អាត ៣០ភាគរយ កម្ពុជាបានទិញពីឡាវ។ ក្រៅពីនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតខ្លួនឯង ហើយក៏មានលទ្ធភាពបន្ថែម សម្រាប់ផលិតនាំចេញទៅលក់នៅក្រៅប្រទេសវិញដែរ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៕
© រក្សាសិទ្ធិដោយ thmeythmey.com