ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
កសិករដាំសារាយសមុទ្រ កំពុងដង្ហោយហៅរកអ្នកបញ្ជាទិញ
05, Mar 2024 , 8:59 pm        
រូបភាព
កំពត៖ កសិករដាំសារាយសមុទ្រក្នុងភូមិសាស្រ្តសង្កាត់កោះតូច​ ក្រុងបូកគោ ខេត្តកំពត ប្រឈមបោះ​បង់មុខរបរ ព្រោះមិន​មានទីផ្សារ ហើយគ្មានការបញ្ជាទិញ​ដូចមុន។ លោក ង៉ែត ប្រុស អ្នកដាំសារាយសមុទ្រម្នាក់ នៅភូមិព្រែកអំបិល សង្កាត់កោះតូច​ ក្រុងបូកគោ ខេត្តកំពត បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា សារាយសមុទ្រ បានធ្លាក់ថ្លៃ និងលែងមានការបញ្ជាទិញតាំងពីខែកក្កដា ឆ្នាំ២០២៣មកម្ល៉េះ។



ក្រុមហ៊ុនវៀតណាម គឺជាអ្នកទទួលទិញសារាយសមុទ្រដ៏ធំពីកសិករខ្មែរ។ គ្មានការបញ្ជាទិញពីឈ្មួញ​វៀតណាមអស់ជាច្រើនខែមកនេះ កំពុងធ្វើឱ្យ លោក ង៉ែត ប្រុស និងកសិករដាំសារាយសមុទ្រផ្សេងទៀត បាក់ទឹកចិត្ត និងខ្លះទៀតអាចបោះបង់​របរនេះក្នុងពេលឆាប់ៗនេះ។ 
 
​ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ង៉ែត ប្រុស អះអាងថាខ្លួនអស់ដើមទុនបង្វិល​ហើយ ខណៈនៅសល់សារាយស្ងួតប្រមាណ២០តោនដែលលក់មិនចេញ។ ​លោក ង៉ែត ប្រុស ទទូចដង្ហោយឱ្យអាជ្ញាធរ​ពាក់ព័ន្ធ ជួយអន្តរាគមន៍រកទីផ្សារ និងអ្នកបញ្ជាទិញសារាយសមុទ្រ ​ដើម្បីផ្ដល់ការងារ និងសម្រួលជីវភាពពលរដ្ឋក្នុងសហគមន៍។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាងសារព័ត៌មានឌីជីថលថ្មីៗ និងលោក ង៉ែត ប្រុស កសិករដាំសារាយសមុទ្រដូចតទៅ៖

 




Tag:
 កសិកម្ម
  នេសាទ
  កសិករ
  សារាយសមុទ្រ
  ង៉ែត ប្រុស
© រក្សាសិទ្ធិដោយ thmeythmey.com