ជាតិ
សេដ្ឋកិច្ច
ស្រ្តី និងរបរតូចៗនៅលើទីផ្សារ
08, Mar 2024 , 11:59 am        
រូបភាព
សៀមរាប៖ នៅផ្សារត្រី បន្លែ និងគ្រឿងទេស អ្នកលក់ច្រើនជាស្រ្តី។ ពួកគាត់រហ័សរហួន ពូកែរៀបចំ ទុកដាក់ និងលក់ដូរ។ ទិដ្ឋភាពខាងក្រោមនេះ គឺជាការល់ដូរនៅលើកំណាត់ផ្លូវមួយក្បែរផ្សារដើមក្រឡាញ់ ក្រុងសៀមរាប ដែលសកម្មភាពលក់ដូរមានក្រាលជាក្រណាត់កៅស៊ូ កន្ទេល ដាក់លើជាល ថាស កៅអី គ្រែតូចៗ មិនមានរោងច្បាស់លាស់ប៉ុន្មានទេ សមជាកន្លែងលក់បណ្ដោះអាសន្ន។​ វាក៏មានដែរ​ការលក់តាមកង់ ហើយបន្លែ ផ្លែឈើភាគច្រើន ដាំជាលក្ខណៈគ្រួសារ។ ជារៀងរាល់ថ្ងៃ ស្រ្តីទាំងនោះក្រោកពីព្រលឹមៗ ដើម្បីលក់ដូរតាមមុខទំនិញ​​ដែលមាន ក្នុងស្មារតីអត់ធន់ និងព្យាយាមដើម្បីគ្រួសារ៕

 


















© រក្សាសិទ្ធិដោយ thmeythmey.com