ជាតិ
សេដ្ឋកិច្ច
អ្នកស្រី សែម សុខខេន ថាផ្លែគុយឆ្នាំនេះលក់ដាច់ តែមិនសូវសម្បូរដូចឆ្នាំមុន
10, Mar 2024 , 5:10 pm        
រូបភាព
ភ្នំពេញ៖ គុយជារុក្ខជាតិព្រៃ ដែលផ្តល់ផលចន្លោះខែកុម្ភៈ ដល់ខែឧសភា។ អ្នកស្រី សែម សុខខេន ជាអ្នកលក់ផ្លែគុយនៅភ្នំពេញ  បានឱ្យដឹងថានៅឆ្នាំនេះ គុយហាក់មិនសូវជាមានផ្លែច្រើន បើប្រៀបទៅនឹងឆ្នាំមុន ថែមទាំងមានតម្លៃថ្លៃផងដែរ ។ អ្នកស្រី សែម សុខខេន បានលើកឡើងថា៖ «ឆ្នាំនេះមិនសូវមានផ្លែគុយលក់នោះទេ ហើយតម្លៃដល់ទៅ ៤-៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម»។ អាជីវករលក់គុយ រូបនេះ ត្អូញត្អែរថា ការបញ្ជាទិញផ្លែគុយពីឈ្មួញមកលក់ពិបាកមិនគ្រប់បរិមាណ និងថ្លៃជាងឆ្នាំមុន៕

សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ផ្លែគុយ
© រក្សាសិទ្ធិដោយ thmeythmey.com