ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ជាង១ទសវត្សរ៍ហើយ គម្រោងអគារ៤២ជាន់ នៅតែមិនទាន់បញ្ចប់
11, Mar 2024 , 9:09 am        
រូបភាព
អគារតម្លៃ២៤០លានដុល្លារនេះ ត្រូវបានប្រកាសបញ្ចប់​ការ​សាងសង់​នូវ​គ្រោងសំណង់​​អគារ​​ កាលពីខែមករា ឆ្នាំ២០១៩ បន្ទាប់​ពី​ទុក​ចោល​នាអំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ២០០៨​។  ដ្បិតបញ្ចប់គ្រោងសំណង់ក៏ពិតមែន ប៉ុន្តែអគារស្ថិតនៅប្រសព្វមហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្សមួយនេះ គឺមិនទាន់បញ្ចប់គម្រោងទាំងស្រុង ឬដាក់ឱ្យដំណើរការនៅឡើយទេ មកទល់សព្វថ្ងៃ។ 

គួររំលឹកថា គម្រោងអគារ Gold Tower ៤២ជាន់នេះ ការវិនិយោគពីក្រុមហ៊ុន YON WOO CAMBODIA Co.,LTD។ គម្រោងនេះ  ត្រូវបានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០១០ ហើយបានផ្អាកការសាងសង់លើកទី២ នៅឆ្នាំ ២០១១។ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ទើបគម្រោងនេះ ត្រូវបានដំណើរការឡើងវិញម្តងទៀត៕
 






© រក្សាសិទ្ធិដោយ thmeythmey.com