ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត៖ អ្នកលក់ឡេ គិតពីសុខភាពអតិថិជន ដូចបានធ្វើបុណ្យ
13, Mar 2024 , 5:29 pm        
រូបភាព
អ្នកដែលលក់ផលិតផលធ្វើឱ្យស្បែក«ស»ទាំងឡាយ សូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ ផង។  ការគិតពីសុខភាពអតិថិជន ធៀបបានទៅនឹងការធ្វើបុណ្យ។ សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត  បានថ្លែងសារបែបនេះ ទៅកាន់អ្នករកស៊ីផលិតផលធ្វើឱ្យស្បែក «ស»ទាំងអស់ កុំដើម្បីតែភាពជោគជ័យរបស់ខ្លួន បំផ្លាញអ្នកប្រើប្រាស់។

 
នាពិធីដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនានេះ​ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ៖ «បងប្អូនដែលលក់ផលិតផលសូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង។ នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់[អ្នកប្រើប្រាស់] កុំយកបាបឱ្យគាត់។ ផលិតផលយើងជោគជ័យតែទទួលខុសត្រូវ ហើយអ្នកប្រើសូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»។
 
ប្រមុខរដ្ឋាភិបាលលើកឡើងបែបនេះ ក៏ព្រោះតែកន្លងមក មានកូនទាហានម្នាក់ ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ព្រោះតែការលាបឡេធ្វើឱ្យស្បែកសលឿន។
 
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ណែត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផលទាំងឡាយ ដូចជា ឡេ ថ្នាំសម្រកគីឡូ...ជាដើម សូមប្រើប្រាស់ផលិតផលទាំងនោះដោយភាពប្រុងប្រយ័ត្ន និងស្រឡាញ់អ្វីដែលធម្មជាតិបានផ្តល់ឱ្យ ដើម្បីចៀសវាងការជួបគ្រោះថ្នាក់ផ្សេងៗ៕
​​
 

© រក្សាសិទ្ធិដោយ thmeythmey.com