ជាតិ
លោកយាយ នាម វឿន ស្លៀកក្បិនបែបខ្មែរអង្គរ អង្គុយត្បាញកន្ទេលពីផ្អាវក្នុងពិធីបុណ្យទន្លេ
17, Mar 2024 , 11:59 am        
រូបភាព
សៀមរាប៖ លោកយាយ នាម វឿន ជាអ្នកតម្បាញដ៏ចំណានម្នាក់ ដែលបន្តវេនពីដូនតាតាំងពីសម័យអង្គរ មក។ ដូនចាស់វ័យ ៦៩ឆ្នាំ រូបនេះ បានស្លៀកក្បិនបែបខ្មែរ អង្គុយត្បាញកន្ទេលពីផ្អាវ នាពិធីបុណ្យទន្លេ ក្នុងខេត្តសៀមរាប  ដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរ និងចង់ឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ពីកន្ទេលលក្ខណៈបុរាណ។​

 
«កាលសម័យឪខ្ញុំប្រុសក៏ស្លៀកក្បិន​ ស្រីក៏ស្លៀកក្បិន។ តែមកដល់អង្គរហើយ ត្រូវតែស្លៀកក្បិន»។ លោកយាយ វឿន បានរៀបរាប់បែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ទាំងដៃកំពុងត្បាញនូវកន្ទេលធ្វើពីផ្អាវ។ លោកយាយដែលមានទីលំនៅស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានចេះត្បាញកន្ទេលនេះតាំងពីអាយុ១០មកម្លេះ។​
 
 
លោក វឿន ត្បាញកន្ទេលពីផ្អាវបានស្អាត​ និងរចនាក្បាច់នានាបានទៅតាមតម្រូវអតិថិជន ដូចជា ក្បាច់គមធំ ក្បាច់ការ៉ូ ក្បាច់លើកខែ និងក្បាច់ភ្នែកម្នាស់...ជាដើម ដែលសុទ្ធសឹងជារចនាប័ទ្មរបស់ខ្មែរបុរាណនាសម័យអង្គរ៕ 
 










Tag:
 ប្រពៃណី
  សៀមរាប
  បុណ្យទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com