ជាតិ
ស្នាមញញឹមអ្នកតំបន់អង្គរ បន្ថយភាពនឿយហត់បេក្ខនារី Raid Amazones
19, Mar 2024 , 10:59 pm        
រូបភាព
សៀមរាប៖ ថ្ងៃទីប្រាំ នៃបេសកកម្មកីឡា Raid Amazones វិញ្ញាសាជិះកង់ភ្នំចម្ងាយ ៣៨គីឡូម៉ែត្រ បានធ្វើឡើងចាប់ពីតំបន់ក្បែសហគមន៍ព្រៃឈើ អេកូទេសចរណ៍ ទឹកជប់ខ្នាពោធិ៍ ឆ្ពោះសំដៅទៅបរិវេណ ប្រាសាទចៅស្រីវិបុល ជាទីតាំងដល់ទី។

 

ឆ្លងកាត់តាមផ្លូវធំ តូច មានព្រៃឈើអមសងខាងផ្លូវ ស្រែចំការអ្នកស្រុក លាយឡំនឹងទឹកស្រះខ្លះ កីឡាការិនី Raid Amazones បន្តឆ្លងកាត់ទេសភាពស្រស់ត្រកាល មិនងាយបំភ្លេចបាន គួបផ្សំនឹងភាពនឿយហត់ពេលធាក់កង់។ 
 
ក្តីនឿយហត់ហាក់បាត់ទៅមួយរំពេច បង្ហាញឡើងក្រោយកីឡាការិនីបានមកដល់ទី ព្រោះបានឃើញស្នាមញញឹមរបស់កុមារកំពុងឈរទះដៃអបអរពីមុនសាលារៀន រួមទាំងយុវជន និងអ្នកភូមិតំបន់អង្គរ រំពៃរង់ចាំទស្សនា។
 
 

Tag:
 Raid Amazones
© រក្សាសិទ្ធិដោយ thmeythmey.com