ជាតិ
អត្ថបទពាណិជ្ជកម្ម
Aii និង AIS បើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៅសាខាទួលសង្កែ លើផ្ទៃដីប្រមាណជា១០,០០០ម៉ែត្រការ៉េ
24, Mar 2024 , 11:16 am        
រូបភាព
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ, សាលារៀន អន្តរទ្វីប អាមេរិកាំង និង SOGO) បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីបន្ថែមទៀតសម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅលើដីឡូត៍លេខ៣៨១G ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
 
អគារសិក្សាថ្មីស្ថិតក្នុងសង្កាត់ទួលសង្កែ ដែលជាសាខាទី២២នេះ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបប្រមាណជា១០,០០០ម៉ែត្រការ៉េ ដែលមានចំនួន២អគារសិក្សាធំៗដែលកម្ពស់៣ជាន់ និង៥ជាន់ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារសិក្សាទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស បណ្ណាល័យធំៗចំនួន២ កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ បន្ទប់សិក្សាចំនួន៤៥បន្ទប់ ដែលមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញលក្ខណៈដល់សិស្សានុសិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព។ 
 


អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហើបឱ្យដឹងដែរថា ការពង្រីកសាខាថ្មីនៅសាខាទួលសង្កែនេះក៏ព្រោះតែតំបន់ទួលសង្កែជាតំបន់ដ៏សក្តានុពលខ្លាំងបំផុត ដែលមានរបាយប្រជាជនច្រើនកុះករស្របពេលដែលសង្គមជាតិមានស្ថេរភាព កំណើនសេដ្ឋកិច្ច ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងស្របតាមតម្រូវការទីផ្សារអប់រំជាក់ស្តែងផងដែរ  ខណៈសាលារបស់អ្នកឧកញ៉ានៅសាខាជុំវិញនោះដូចជា សាខាទួលគោក និងជ្រោយចង្វារនាបច្ចុប្បន្នបាននិងកំពុងមានតម្រូវការរៀបចំអគារសិក្សាថ្មីបន្ថែមទៀតដោយសារតែទទួលសិស្សពេញ។ អគារសិក្សាថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ដើម្បីបំពេញឱ្យទាន់នូវតម្រូវការទទួលសិស្សានុសិស្សថ្មី ដែលសិក្សាថ្នាក់ភាសាអង់គ្លេស ចិន និងថៃ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងត្រូវចូលរៀនបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅក្នុងខែតុលាខាងមុខ។
 


គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ អ្នកឧកញ៉ានឹងបើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយទៀតនៅសាខាចំការដូងផងដែរ ខណៈពេលបច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង បាននិងកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។
សម្រាប់ព័ត៌មានបន្ថែមអំពី សូមទាក់ទងតាមរយៈទូរសព្ទលេខ 011 388 868 ឬ 093 217 217 ឬទាក់ទងតាមរយៈអ៊ីមែល [email protected] ឬ  [email protected]
 








© រក្សាសិទ្ធិដោយ thmeythmey.com