ជាតិ
លោក ចាប ម៉ុច និងលោក ទេព សុធីរ ក្លាយជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
26, Apr 2024 , 2:23 pm        
រូបភាព
សម័យប្រជុំលើកទី២ របស់រដ្ឋសភា នៃនីតិកាលទី៧។ រូបពី រដ្ឋសភា
សម័យប្រជុំលើកទី២ របស់រដ្ឋសភា នៃនីតិកាលទី៧។ រូបពី រដ្ឋសភា
ភ្នំពេញ៖ រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៥មេសានេះ អនុម័តផ្តល់សុពលភាពដល់ លោក ចាប ម៉ុច និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្ដេច ហ៊ុន សែន និង លោក ប្រាក់ សុខុន ដែលបានសុំលាលែង។

 
ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។ តំណាងរាស្រ្តថ្មីទាំងពីរខាងលើ ត្រូវបានស្នើឡើងជំនួសតំណាងរាស្រ្តពីររូប ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា​។
 
លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេច ហ៊ុន សែន និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន ដែលត្រូវបានអង្គសភាបានអនុម័តយល់ព្រមដោយ១០២សំឡេង លើ១០២សំឡេង៕ 
 
 

Tag:
 តំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com