កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp គ្មានការសម្រេចចិត្តថ្មីចំពោះតំណែងនៅ Liverpool ទោះឈ្នះ Spurs
06, May 2024 , 6:59 pm        
រូបភាព
​ចាប់តាំងពីបានប្រកាសថានឹងចាក់ចេញពីតំណែងនៅក្លិប Liverpool ក្រោយពេលចប់រដូវកាល  ២០២៣-២៤ កាលពីខែកុម្ភៈ ដល់ពេលនេះលោក Jurgen Klopp នៅតែមិនផ្លាស់ប្តូរការសម្រេចនេះ បើទោះត្រូវបានអ្នកសារព័ត៌មានសួរនាំ ក្រោយដឹកនាំក្រុមឈ្នះ Tottenham Hotspur បន្តក្តីសង្ឃឹមប្រជែងពាន Premier League។



Liverpool បំបាក់ក្រុម Tottenham Hotspur លទ្ធផល ៤-២ នាជំនួបក្របខណ្ឌ Premier League ស្ថិតក្នុងកីឡដ្ឋាន Anfield។ ទោះក្រុមយកបានជ័យជម្នះក៏ដោយ ប៉ុន្តែចម្លើយពីអនាគតរបស់លោក Klopp គឺនៅតែដដែល លោកនឹងចាកចេញ ក្រោយចប់រដូវកាល។
 
លោក Klopp បាននិយាយដូច្នេះ៖«វាមើលទៅដូចជាចម្លែកចំពោះអ្វីដែលខ្ញុំបានធ្វើ គ្មាននរណាម្នាក់យល់ពីវាពិតប្រាកដឡើយ។ ខ្ញុំបានព្យាយាមពន្យល់វាជារឿយៗ។ ខ្ញុំមិននិយាយបន្ថែមទៀត ព្រោះតែខ្ញុំមិនសប្បាយចិត្តជាមួយនឹងបរិយាកាសជុំវិញខ្លួនក្នុងកីឡដ្ឋាន ឬក៏ជាមួយអ្វីដែលយើងបានលេងបាល់ទាត់មួយនេះ។ ខ្ញុំគិតថានៅពេលដែលខ្ញុំនិយាយពីរឿងនេះ គឺនៅពេលដែលយើងលេងបាល់ទាត់មួយដែលអាចទទួលយកបាន ដូច្នេះរឿងនេះវាមិនមានអ្វីប្លែកសោះ។ ចំពោះមូលហេតុផ្សេងទៀត គឺទេ វាពិតមានឥទ្ធិពលអ្វីដល់ការសម្រេចចិត្តខ្ញុំនោះទេ។»។
 
៤គ្រាប់នាំជ័យជម្នះ ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Mohamed Salah, ខ្សែការពារ Andy Robertson, ខ្សែប្រយុទ្ធ Cody Gakpo និងខ្សែបម្រើប្រយុទ្ធ Harvey Elliott និងពីរគ្រាប់របស់ Spurs សម្រេចបានដោយ Son Heung-min​ Richarlison។ ចំណោម ៦ប្រកួតចុងក្រោយមកនេះ Liverpool ទើបតែយកឈ្នះការប្រកួតលើកទី២ របស់ខ្លួន តាំងពីឱកាសប្រជែងពានរបស់ពួកគេបានឃ្លាតឆ្ងាយ។
 
Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មានចំនួន ៧៨ពិន្ទុ មានគម្លាតពីក្រុមកំពូលតារាង Arsenal ចំនួន ៥ពិន្ទុ និងក្រុមលេខ ២ Manchester City ចំនួន ៤ពិន្ទុ ខណៈពួកគេនៅសល់ការប្រកួតត្រឹមតែ ២ លើកចុងក្រោយប៉ុណ្ណោះ។ 
 
ការបង្ហាញវត្តមានចុងក្រោយក្នុងនាមជាអ្នកចាត់ការក្រុម Liverpool ស្ថិតនៅក្នុងការប្រកួតក្នុងកីឡដ្ឋាន Anfield នៅថ្ងៃទី១៩ ខែឧសភា Liverpool ត្រូវស្វាគមន៍ក្រុម Wolverhampton Wanderers។ ការប្រកួតបន្ទាប់នៅក្នុងក្របខណ្ឌ Premier league របស់ក្រមហង្សក្រហម នឹងត្រូវប៉ះក្រុម Aston Villa នៅថ្ងៃទី១៣ ខែឧសភា៕

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com