ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ប៉េងប៉ោះ​អាច​បំបាត់​មុន​បាន​?
08, Oct 2018 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មុន​គឺជា​អ្វីដែល​នារី​ស្អប់​បំផុត ហើយ​នៅពេលដែល​អ្នក​រឹតតែ​ស្អប់ វា​នឹង​រឹតតែ​កើតមាន​លើ​មុខ​អ្នក ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ផាត់មុខ​យ៉ាងណា​ក៏​មិនអាច​បិតបាំង​បានដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ងាយៗ​ក្នុងការ​បំបាត់​មុន​ទាំងនោះ ដោយ​អ្នក​មិនចាំបាច់​ចំណាយ​ថវិការ​ច្រើន​ក្នុង​ការទិញ​ថ្នាំ​មក​លាប​ទេ គ្រាប់​តែ​ប្រើ​ប៉េងប៉ោះ​ទៅ​វា​អាច​បំបាត់​បាន​ហើយ​។ តើ​គួរតែ​ប្រើ​តាម​វិធី​ណា​ទៅ​?


​អ្នក​អាច​យក​ប៉េងប៉ោះ​យកមក​ចិត​ជា​បន្ទះៗ បន្ទាប់មក​យកមក​ជូត​លើ​មុខ​អ្នក​ថ្នមៗ​នៅត្រង់​កន្លែង​ដែលមាន​មុន រួច​ទើប​លាង​ទឹក​ចេញ នោះ​វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​មុន​នោះ​រាង​តូច​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​ស្នាម​មុន​ចាស់​បាត់​ទៀតផង ព្រោះ​នៅក្នុង​ប៉េងប៉ោះ​មាន​វីតាមីន​A, C, E និង​B6​ខ្ពស់​ណាស់ ដែល​ជួយ​បើក​រន្ធ​ញើស​ដើម្បី​ឲ្យ​ស្បែក​អ្នក​អាច​ទទួលបាន​សារធាតុចិញ្ចឹម​ផ្សេងៗ​ពី​ប៉េងប៉ោះ ដូចនេះ​មុខ​អ្នកនឹង​ស្អាត​ជាមិនខាន​ឡើយ​។​

​បញ្ជាក់ ៖ ចំពោះ​អ្នក​ដែលមាន​មុខ​ឆាប់​ប្រតិកម្ម គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​មុននឹង​ប្រើ ដើម្បី​ការពារ​ស្បែក​អ្នក​កុំ​ឲ្យ​ប្រតិកម្ម​៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com