ប្រយ័ត្ន​៖ កាន់តែ​ទំនើប កាន់តែ​វ័ណ្ឌក​, ជីវិត​កាន់តែ​លំបាក​…
ជាតិ
រូបត្លុក
ប្រយ័ត្ន​៖ កាន់តែ​ទំនើប កាន់តែ​វ័ណ្ឌក​, ជីវិត​កាន់តែ​លំបាក​…
10, Oct 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រឹក​ឡើង បើកភ្នែក​ភ្លាម​សម្លឹង​ឃើញ​ឡាន ម៉ូតូ ទូរ​សព្ទ​ដៃ​ទំនើបៗ របស់របរ​ប្រើប្រាស់​ផ្សេងៗ ទំនើបៗ អគារ​ខ្ពស់ៗ​។​ល​។ ទាំងអស់នេះ គឺជា​ដើមចម​ដែល​បណ្តាល​ចិត្ត​យើង​ឲ្យ​ចង់បាន​។ អ្នកមាន​ធនធាន ការចង់បាន​របស់ទំនើប​ទាំងអស់នោះ​វា​មិន​លំបាក​ទេ​។ ប៉ុន្តែ អ្នក​មិនសូវមាន​ធនធាន ចង់បាន​របស់​ទាំងអស់​នោះ​ពិតជា​លំបាក​។ អ្នកខ្លះ ធនធាន​របស់ខ្លួន​បាន​ត្រឹម​កង់ ចង់បាន​ម៉ូតូ ខណៈ​អ្នកមាន​ធនធាន​មាន​ម៉ូតូ​រួចហើយ ស្រវា​ចង់បាន​ឡាន​។ បាន​ឡាន​ធម្មតា ស្រវា​ចង់បាន​ឡាន​ទំនើប ហើយក៏​បន្ត​ចង់បាន​ឡាន​កាន់តែ​ទំនើបៗ​ឡើង​ថែមទៀត​។



ដូច្នេះ ដើម្បី​បំពេញ​ម​ហិ​ច្ឆិ​តា​នេះ អ្នកខ្លះ​ក៏រ​ត់ទៅ​ខ្ចីបុល​គេ ចងការ​ប្រាក់​គេ ឬ​ទិញ​បង់​រំ​លោះ ឬក៏​បញ្ចាំ​ប្លង់​ផ្ទះ ប្លង់ដី សេះ គោ ក្របី​ក៏សឹងមាន​។ ពេល​បាន​របស់​ទាំងនោះ​ហើយ បំណុល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យូរៗ​ទៅ ការប្រឹងប្រែង​ធ្វើការ​ពេញ​មួយជីវិត សឹង​គ្មាន​ពេល​សម្រាក និង​រក​ពេល​សប្បាយរីករាយ​គ្មាន ក៏​ព្រោះតែ​បំណុល​ទាំង​នោះដែរ​។ ការណ៍​នេះ បើ​នៅក្នុង​ផ្នត់គំនិត​ពួក​អឺរ៉ុប គឺ​យើង​(​ខ្មែរ​) គិត​ខុស​។ យើង​ចង់បាន​ទ្រព្យ​ច្រើនពេក ខំប្រឹង​មួយជីវិត ៣០-៤០​ឆ្នាំ គ្មាន​ពេល​សប្បាយ​សោះ គិតតែ​ពី​ជំពាក់​គេ​រហូត​។ ចំណែក​ពួក​អឺរ៉ុប គេ​អត់​ខ្វល់ គេ​រកស៊ី​មួយ​រស់ៗ គេ​បាន​សប្បាយ​រហូត​។ សរុបមក ដោយសារ​ភាពទំនើប​នេះហើយ ដែល​ជំរុញ​ឲ្យ​យើង​ជំពាក់​គេ​វ័ណ្ឌក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 68008 [1] => 9,63 [2] => ប្រយ័ត្ន​៖ កាន់តែ​ទំនើប កាន់តែ​វ័ណ្ឌក​, ជីវិត​កាន់តែ​លំបាក​… [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )